អធិស្ឋានគ្រប់ពេលវេលា
ចូរអធិស្ឋានឥតឈប់ឈរ។ ១ថែស្សាឡូនិច ៥:១៧ ហារៀត ថាប់មែន(Harriet Tubman) មិនចេះអាន ឬសរសេរអក្សរឡើយ។ កាលនៅវ័យជំទង់ នាងមានរបួសក្បាល ដោយសារម្ចាស់ទាសករដ៏សាហាវព្រៃផ្សៃបានធ្វើអំពើហិង្សាមកលើនាង។ របួសនោះបានបណ្តាលឲ្យនាងប្រកាច់ និងសន្លប់មិនដឹងខ្លួនជាញឹកញាប់ ពេញមួយជីវិតរបស់នាង។ តែពេលដែលនាងបានគេចផុតពីភាពជាទាសករ ព្រះទ្រង់បានប្រើនាង ឲ្យជួយរំដោះទាសករដទៃទៀត ដែលមានចំនួនប្រហែល៣០០នាក់។ អ្នកដែលនាងបានជួយរំដោះឲ្យមានសេរីភាព បានដាក់ឈ្មោះក្រៅឲ្យនាងថា “ម៉ូសេ” ។ នាងបានធ្វើដំណើរ១៩ដង ទៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក ដើម្បីជួយសង្រ្គោះទាសករដទៃទៀត មុនសម័យសង្រ្គាមស៊ីវិលអាមេរិក។ នាងនៅតែបន្តកិច្ចការនេះទៀត ទោះគេបានប្រកាសឲ្យរង្វាន់ដល់អ្នកដែលចាប់ខ្លួននាងបាន ហើយជីវិតនាងប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។ ក្នុងនាមនាងជាអ្នកមានជំនឿដ៏រឹងមាំ លើព្រះយេស៊ូវ នាងតែងតែដាក់សៀវភៅចម្រៀងទំនុកសកល និងព្រះគម្ពីរប៊ីប១ក្បាលជាប់ខ្លួន ក្នុងការធ្វើដំណើរនីមួយៗ ហើយឲ្យអ្នកដទៃអានខគម្ពីរឲ្យនាងស្តាប់ ដោយនាងប្តេជ្ញាចិត្តទន្ទេញ ហើយដកស្រង់មកប្រើជាញឹកញាប់។ នាងនិយាយថា “ខ្ញុំបានអធិស្ឋានគ្រប់ពេលវេលា អំពីការងាររបស់ខ្ញុំ នៅគ្រប់ទីកន្លែង។ ខ្ញុំតែងតែនិយាយទៅកាន់ព្រះអង្គជានិច្ច”។ នាងក៏បានសរសើរដំកើងព្រះអង្គ សម្រាប់ជោគជ័យដ៏តូចបំផុតផងដែរ។ ជីវិតរបស់នាងគឺបានឆ្លុះបញ្ចាំអំពីការបង្រៀនរបស់សាវ័កប៉ុលទៅកាន់ពួកជំនុំដំបូងថា “ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៦-១៨)។ ពេលណាយើងផ្តោតចិត្តទៅលើព្រះអង្គ ហើយរស់នៅដោយពឹងផ្អែកលើព្រះអង្គ ដោយការអធិស្ឋាន និងសរសើរដំកើងព្រះអង្គ…
Read article