មិនដែលនិយាយថា “មិនអាច”
ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង។ និក្ខមនំ ៤:១២ ជែន(Jen) បានកើតមកដោយគ្មានជើង ហើយត្រូវឪពុកម្តាយបោះបង់ចោលនៅមន្ទីរពេទ្យ។ តែនាងបាននិយាយថា នាងមានពរណាស់ ដែលមានគេយកនាងទៅចិញ្ចឹម។ នាងថា “ខ្ញុំបានមកដល់ចំណុចនេះ គឺដោយសារមនុស្សដែលបានធ្វើការលះបង់ សម្រាប់ខ្ញុំ”។ ឪពុកម្តាយចិញ្ចឹមរបស់នាងបានជួយនាង ឲ្យមើលឃើញថា “ព្រះទ្រង់មានផែនការដ៏ល្អសម្រាប់នាង”។ ពួកគេក៏បានចិញ្ចឹម និងបង្រៀននាង មិនឲ្យនិយាយថា “មិនអាច” ហើយក៏បានលើកទឹកចិត្តនាង នៅក្នុងការដេញតាមគោលដៅរបស់នាង ដែលរួមមាន ការក្លាយជាកីឡាករកាយសម្ព័ន្ធដ៏ជោគជ័យម្នាក់! នាងបានជម្នះបញ្ហាប្រឈមរបស់នាង ដោយផ្នត់គំនិតដែលសួរខ្លួនឯងថា “តើខ្ញុំអាចដោះស្រាយវាដោយរបៀបណា?” ហើយក៏បានលើកទឹកចិត្តអ្នកដទៃឲ្យធ្វើដូចនេះផងដែរ។ ព្រះគម្ពីរបានចែងអំពីរឿងដែលមនុស្សជាច្រើនហាក់ដូចជាអសមត្ថភាព ឬមិនសក្ដិសមនឹងការត្រាស់ហៅរបស់ព្រះ តែព្រះទ្រង់នៅតែប្រើពួកគេ។ ឧទាហរណ៍ ពេលដែលព្រះទ្រង់បានត្រាស់ហៅលោកម៉ូសេ ឲ្យដឹកនាំពួកអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ គាត់មិនចង់ធ្វើតាមបង្គាប់ព្រះអង្គ(និក្ខមនំ ៣:១១ ៤:១) ហើយបដិសេធថា “ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ”។ ព្រះទ្រង់ក៏បានឆ្លើយតបថា “តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង”(៤:១០-១២)។ ពេលដែលលោកម៉ូសេនៅតែបដិសេធ ព្រះអង្គក៏បានឲ្យលោកអើរ៉ុនធ្វើជាអ្នកនិយាយជំនួសគាត់…
Read article