ការផ្សះផ្សា និងការបង្ហាញក្តីស្រឡាញ់
បើគាត់មកឯអ្នករាល់គ្នា នោះត្រូវទទួលគាត់ចុះ។ កូល៉ុស ៤:១០ លោកអេម៉ុស(Amos) ជាមនុស្សដែលចូលចិត្តការទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងខ្លាំង។ ចំណែកឯលោកដេននីវិញ(Danny) ជាជនឯកោ ដែលមិនទុកចិត្តសមត្ថភាពខ្លួនឯង។ ប៉ុន្តែ អ្នកប្រាជ្ញទាំងពីរនាក់នេះ ក៏បានក្លាយជាមិត្តល្អបំផុត ចំពោះគ្នាទៅវិញទៅមក។ ពួកគេក៏បានសើចសប្បាយ និងរៀនសូត្រជាមួយគ្នា អស់ជាច្រើនទសវត្សរ៍។ ថ្ងៃមួយ ការងាររបស់ពួកគេនឹងត្រូវទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព។ ប៉ុន្តែ លោកដេននីមានការនឿយណាយ ចំពោះភាពអាត្មានិយមរបស់លោកអេម៉ុស ហើយក៏បានប្រាប់គាត់ថា ពួកគេមិនមែនជាមិត្តភក្តិទៀតឡើយ។ ៣ថ្ងៃក្រោយមក លោកអេម៉ុសក៏បានទូរស័ព្ទមកលោកដេននី ដើម្បីប្រាប់ដំណឹងអាក្រក់មួយ។ វេជ្ជបណ្ឌិតបានពិនិត្យសុខភាពគាត់ រកឃើញជំងឺមហារីក ហើយប្រាប់គាត់ថា គាត់អាចរស់នៅបានតែ៦ខែទៀតប៉ុណ្ណោះ។ លោកដេននីមានការពិបាកចិត្តយ៉ាងខ្លាំង។ គាត់ក៏បាននិយាយថា “យើងនៅតែជាមិត្តភក្តិ ទោះអ្នកគិតយ៉ាងណាក៏ដោយ”។ សាវ័កប៉ុលជាអ្នកមានចក្ខុវិស័យដ៏ម៉ឺងម៉ាត់ ហើយលោកបាណាបាសជាអ្នកលើកទឹកចិត្តដែលមានចិត្តទន់។ ព្រះវិញ្ញាណបរិសុទ្ធបាននាំពួកគេឲ្យធ្វើការជាមួយគ្នា ហើយក៏បានចាត់ពួកគេឲ្យទៅធ្វើដំណើរបេសកកម្មជាមួយគ្នា(កិច្ចការ ១៣:២-៣)។ ពួកគេក៏បានចែកចាយព្រះបន្ទូល ហើយបង្កើតពួកជំនុំ ទាល់តែពួកគេមានការខ្វែងគំនិតគ្នា នៅក្នុងរឿងដែលលោកម៉ាកុសបានរត់ចោលពួកគេ។ លោកបាណាបាសចង់ផ្តល់ឱកាសជាលើកទីពីរដល់លោកម៉ាកុស។ តែលោកប៉ុលនិយាយថា គាត់មិនអាចទុកចិត្តលោកម៉ាកុសទៀតឡើយ។ ដូចនេះ ពួកគេក៏បានចែកផ្លូវគ្នា(១៥:៣៦-៤១)។ ទីបំផុត សាវ័កប៉ុលក៏បានអត់ទោសឲ្យលោកម៉ាកុស។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរសំបុត្របីច្បាប់ ដែលគាត់បាននិពន្ធ គាត់ក៏បាននិយាយសរសើរលោកម៉ាកុស ឬនាំពាក្យសួរសុខទុក្ខពីលោកម៉ាកុស (កូល៉ុស…
Read article