February 23, 2022

You are here:
ការប្រកាសសង្រ្គាមនឹងភពផ្កាយ

នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ? ទំនុកដំកើង ៨:៤ នៅ​ដើម​សតវត្សរ៍​ទី​២០ កវី​កំណាព្យ​អ៊ីតាលី ឈ្មោះ អេហ្វ ធី ម៉ារីនេតទី(F. T. Marinetti) ចាប់​ផ្តើម​ដឹក​នាំ​ចលនា​នៃ​ការ​និយម​ពេល​អនាគត ជា​ចលនា​ផ្នែក​សិល្បៈ ដែល​បដិសេធ​ពេល​អតីតកាល ចម្អក​ឲ្យ​ប្រពៃណី​នៃ​ការ​សរសើរ​សម្រស់ ហើយ​បាន​លើក​ដំកើង​ម៉ាស៊ីន​វិញ។ នៅ​ឆ្នាំ​១៩០៩ លោក​ម៉ារីនេតទី​ក៏​បាន​សរសេរ​សៀវភៅ​មាន​ចំណង​ជើង​ថា ការ​ប្រកាស​អំពី​ការ​និយម​ពេល​អនាគត  ដែល​ក្នុង​នោះ គាត់​បាន​ប្រកាស​អំពី “សេចក្តី​សម្អប់​ចំពោះ​ស្រ្តី” និង​សរសើរ “ការ​វាយ​នឹង​កណ្តាប់​ដៃ” ហើយ​ជំរុញ​ឲ្យ​គេ “លើក​តម្កើង​សង្រ្គាម”។ សេចក្តី​ប្រកាស​នោះ​ក៏​បាន​បញ្ចប់​ដោយ​ពាក្យ​ថា : “យើង​ឈរ​នៅ​លើ​កំពូល​នៃ​ពិភព​លោក ដោយ​ប្រកាស​សង្រ្គាម​ដ៏​ព្រហឺន នឹង​ហ្វូង​ផ្កាយ​ទាំង​ឡាយ!”។ បន្ទាប់​ពី​លោក​ម៉ារីនេទី​បាន​សរសេរ​សេចក្តី​ប្រកាស​នេះ​បាន​៥​ឆ្នាំ សង្រ្គាម​លោក​លើក​ទី​១​ក៏​បាន​ចាប់​ផ្តើម។ សង្រ្គាម​នេះ​មិន​បាន​នាំ​មក​នូវ​ភាព​រុង​រឿង​អ្វី​ទេ។ លោក​ម៉ារីនេទី​ក៏​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៤៤ តែ​ផ្កាយ​នៅ​លើ​មេឃ​ដដែល ដោយ​មិន​ខ្វល់​ពី​គាត់។ ស្តេច​ដាវីឌ​បាន​ច្រៀង​​​បទ​កំណាព្យ រៀបរាប់​អំពី​ផ្កាយ​ផង​ដែរ តែ​ក្នុង​ន័យ​ខុស​ពី​នេះ។ ទ្រង់​បាន​សរសេរ​ថា “កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។ សំណួរ​របស់​ស្តេច​ដាវីឌ មិន​មែន​ការ​ខ្វះ​ជំនឿ​នោះ​ទេ តែ​ជា​ការ​បន្ទាប​ខ្លួន​ដោយ​ភាព​ស្ញប់​ស្ញែង។…

Read article