ការត្រាប់តាមអ្នកដឹកនាំ
ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ។ ១កូរិនថូស ១១:១ ពួកគេមិនបានប្រើពាក្យសម្តី ក្នុងការទំនាក់ទំនង តែប្រើតែតន្រ្តី និងកាយវិការប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃកម្មវិធីរាំចង្វាក់ហ្ស៊ូមបា ដែលមានរយៈពេល២៤ម៉ោង ក្នុងអំឡុងពេលដែលជំងឺកូវីត១៩កំពុងរាតត្បាតពិភពលោក មនុស្សរាប់ពាន់នាក់ នៅតាមតំបន់ផ្សេងគ្នា នៅលើពិភពលោក បានហាត់ប្រាណជាមួយគ្នា តាមអនឡាញ ដោយរៀនរាំតាមគ្រូបង្វឹកនៅប្រទេសឥណ្ឌា ចិន មិចស៊ីកូ អាមេរិក អាហ្វ្រិកខាងត្បូង ផ្នែកខ្លះនៃប្រទេសអឺរ៉ុប និងប្រទេសជាច្រើនទៀត។ មនុស្សចម្រុះសាសន៍ទាំងនោះអាចធ្វើកាយវិការរាំជាមួយគ្នា ដោយគ្មានរនាំងនៃភាសា។ តើហេតុអ្វី? ចង្វាក់ហ្ស៊ូមបា ត្រូវបានគ្រូបង្វឹកកូឡំប៊ីបង្កើតឡើង នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ ព្រោះគ្រូបង្រៀនហាត់ប្រាណ តាមចង្វាក់នេះ បានប្រើកាយវិការ ដើម្បីទំនាក់ទំនង។ គ្រូបង្វឹកធ្វើចលនា សិស្សក៏បានធ្វើតាម។ ពួកគេធ្វើតាម ដោយគ្មានពាក្យនិយាយ ឬសម្លេងស្រែកសោះឡើយ។ ជួនកាល ពាក្យសម្តីអាចក្លាយជារនាំង និងនាំឲ្យមានបញ្ហាផ្សេងៗ។ ពាក្យសម្តីអាចបណ្តាលឲ្យមានការភ័ន្តច្រឡំ គឺដូចដែលពួកជំនុំនៅទីក្រុងកូរិនថូសបានជួបប្រទះ ហើយសាវ័កប៉ុលបានកត់សំគាល់រឿងនេះ នៅក្នុងកណ្ឌគម្ពីរសំបុត្រទី១ ដែលគាត់បានសរសេរផ្ញើទៅពួកគេ។ វាជាការភ័ន្តច្រឡំ ដែលកើតឡើងពីការប្រកែកគ្នា អំពីប្រភេទនៃអាហារដែលពួកគេបរិភោគ(១កូរិនថូស ១០:២៧-៣០)។ ប៉ុន្តែ ការប្រព្រឹត្តរបស់យើងអាចឆ្លងកាត់រនាំងទាំងឡាយ ហើយសូម្បីតែការភ័ន្តច្រឡំក៏ដោយ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍នៅក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះ យើងគួរតែបង្ហាញអ្នកដទៃ…
Read article