ការត្រាប់តាមអ្នកដឹកនាំ

ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះគ្រីស្ទ​ដែរ។ ១កូរិនថូស ១១:១

ពួកគេ​មិន​បាន​ប្រើ​ពាក្យ​សម្តី ក្នុង​ការ​ទំនាក់​ទំនង តែ​ប្រើ​តែ​តន្រ្តី និង​កាយ​វិការ​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​នៃ​កម្មវិធី​រាំ​ចង្វាក់​ហ្ស៊ូមបា ដែល​មាន​រយៈ​ពេល​២៤​ម៉ោង ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​កូវីត​១៩​កំពុង​រាត​ត្បាត​ពិភព​លោក មនុស្ស​រាប់​ពាន់​នាក់ នៅ​តាម​តំបន់​ផ្សេង​គ្នា នៅ​លើ​ពិភព​លោក បាន​ហាត់​ប្រាណ​ជា​មួយ​គ្នា តាម​អន​ឡាញ ដោយ​រៀន​រាំ​តាម​គ្រូ​បង្វឹក​នៅ​ប្រទេស​ឥណ្ឌា ចិន មិចស៊ីកូ អាមេរិក អាហ្វ្រិកខាងត្បូង ផ្នែក​ខ្លះ​នៃ​ប្រទេស​អឺរ៉ុប និង​ប្រទេស​ជា​ច្រើន​ទៀត។ មនុស្ស​ចម្រុះ​សាសន៍​ទាំង​នោះ​អាច​ធ្វើ​កាយ​វិការ​រាំ​ជា​មួយ​គ្នា ដោយ​គ្មាន​រនាំង​នៃ​ភាសា។ តើ​ហេតុ​អ្វី? ​ចង្វាក់​ហ្ស៊ូមបា ​ត្រូវ​បាន​គ្រូ​បង្វឹក​កូឡំប៊ី​​បង្កើត​ឡើង នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០។ ព្រោះ​គ្រូ​បង្រៀន​ហាត់​ប្រាណ តាម​ចង្វាក់​នេះ បាន​ប្រើ​កាយ​វិការ ដើម្បី​ទំនាក់​ទំនង។ គ្រូ​បង្វឹក​ធ្វើ​ចលនា សិស្ស​ក៏​បាន​ធ្វើ​តាម។ ពួក​គេ​ធ្វើ​តាម ដោយ​គ្មាន​ពាក្យ​និយាយ ឬ​សម្លេង​ស្រែក​សោះ​ឡើយ។

ជួន​កាល ពាក្យ​សម្តី​អាច​ក្លាយ​ជា​រនាំង និង​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ។ ពាក្យ​សម្តី​អាច​បណ្តាល​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ គឺ​ដូច​ដែល​ពួកជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ជួប​ប្រទះ ហើយ​សាវ័ក​ប៉ុល​បាន​កត់​សំគាល់​រឿង​នេះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​ទី១ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​គេ។ វា​ជា​ការ​ភ័ន្តច្រឡំ ដែល​កើត​ឡើង​ពី​ការ​ប្រកែក​គ្នា អំពី​ប្រភេទ​នៃ​អាហារ​ដែល​ពួក​គេ​បរិភោគ​(១កូរិនថូស ១០:២៧-៣០)។ ប៉ុន្តែ ការ​ប្រព្រឹត្ត​របស់​យើង​អាច​ឆ្លង​កាត់​រនាំង​ទាំង​ឡាយ ហើយ​សូម្បី​តែ​ការ​ភ័ន្តច្រឡំ​ក៏​ដោយ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​គម្ពីរ​សម្រាប់​ថ្ងៃនេះ ​យើង​គួរ​តែ​បង្ហាញ​អ្នក​ដទៃ អំពី​របៀប​ដើរ​តាម​ព្រះ​យេស៊ូវ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង ដោយ​គិត “ប្រយោជន៍​មនុស្ស​ជា​ច្រើន”(១០:៣២-៣៣)។ ការ​ដែល​យើង“ដើរ​តាម​គំរូ​ព្រះគ្រីស្ទ” ក៏​ជា​ការ​អញ្ជើញ​លោកិយ​ឲ្យ​ជឿ​ព្រះ​អង្គ​ផង​ដែរ(១១:១)។

គឺ​ដូច​មាន​មតិ​មួយ​បាន​ពោល​ថា “យើង​ត្រូវ​ផ្សាយ​ដំណឹង​ល្អ​គ្រប់​ពេល​វេលា ដោយ​ការ​ប្រព្រឹត្ត​របស់​យើង ហើយ​ត្រូវ​ប្រើ​ពាក្យ​សម្តី នៅ​ពេល​ដែល​ចំា​បាច់”។ ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូវ សូម​ព្រះ​អង្គ​ដឹក​នាំ​សកម្មភាព​របស់​យើង ជា​សញ្ញា​បង្ហាញ​អ្នក​ដទៃ ឲ្យ​ស្គាល់​សេចក្តី​ជំនឿ​របស់​យើង។ ហើយ​សូម​ឲ្យ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​យើង បាន​ធ្វើ​ឡើង “សុទ្ធ​តែ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ”(១០:៣១)។—Katara Patton

តើ​អ្នក​កំពុង​បង្ហាញ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ  តាម​រយៈ​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​ដទៃ អាច​មើល​ឃើញ​ព្រះ​គ្រីស្ទ នៅ​ក្នុង​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​អ្នក?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ប្រទាន​គំរូ ឲ្យ​ទូល​បង្គំ​ប្រព្រឹត្ត​តាម​ព្រះ​យេស៊ូវ ។ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ នូវ​របៀប​ដើរ​តាម​ព្រះ​អង្គ ក្នុង​ការ​ប្រព្រឹត្ត និង​ពាក្យ​សម្តី​ជា​រៀង​រាល់​ថ្ងៃ។

Father God, thank You for the example of Jesus. Show me how to follow Him in actions and in words every day.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ជនគណនា ៩-១១ និង ម៉ាកុស ៥:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles