February 27, 2022

You are here:
ក្តីអំណរដែលបានមកពីដំណឹងល្អ

ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ។ អេសាយ ៦១:១ កាល​ពី​ពេល​ល្ងាច ឆ្នាំ១៩៦៤ គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​រដ្ឋ​អាឡាស្កា ដែល​នាំ​ឲ្យ​មាន​ការ​កក្រើក រង្គើរ​មាន​រយៈ​ពេល​ជាង​៤​នាទី ដោយ​កម្លាំង​រញ្ជួយ ៩.២ រិចទ័រ។ នៅ​តំបន់​អ៊ែងខូរេក បណ្ដុំ​អគារ​ទាំង​មូល​បាន​ដួល​រលំ​រាប​ដល់​ដី ដោយ​បន្សល់​ទុក​តែ​ស្នាម​ក្រហូង​ដី និង​កម្ទេច​អគារ​បាក់​បែក។ នៅ​ពេល​យប់​ដ៏​ងងឹត និង​តក់​ស្លត់ អ្នក​ស្រី​ជេនី ឈែន(Genie Chance) ដែល​ជា​អ្នក​យក​ព័ត៌មាន បាន​ឈរ​កាន់​ក្បាល​មីក្រូហ្វូន ផ្សាយ​ព័ត៌មាន​ទៅ​កាន់​មនុស្ស​ជា​ច្រើន​កំពុង​អន្ទះសារ​ចាំ​ស្តាប់​ព័ត៌មាន តាម​វិទ្យុ​ដែល​មាន​ដូច​ជា បុរស​ជា​ប្តី​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ព្រៃ បាន​ទទួល​ដំណឹង​ថា ភរិយា​ខ្លួន​នៅ​មាន​ជីវិត ក្រុម​គ្រួសារ​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ បាន​ទទួល​ដំណឹង​ថា កូន​ប្រុស​របស់​ពួក​គេ​សុខ​សប្បាយ នៅ​កន្លែង​បោះ​ជំរុំ របស់​ក្រុម​កាយរឹទ្ធិ  ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ទទួល​ដំណឹង​ថា គេ​បាន​រក​ឃើញ​កូន​ៗ​របស់​ពួកគាត់​ហើយ។ វិទ្យុ​ក៏​បាន​បន្ត​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​ល្អ​ដូច​នេះ​ទៀត ដោយ​នំា​មក​នូវ​ក្តី​អំណរ ក្នុង​ពេល​ដែល​មាន​វិនាសកម្ម។ ពួក​អ៊ីស្រាអែល​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​ឮ​ហោរា​អេសាយ​ថ្លែង​ថា “ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ”(អេសាយ ៦១:១)។ ខណៈ​ពេល​ដែល​ពួក​គេ​មើល​ទៅ​ជីវិត​ប្រេះ​បែក និង​ក្រៀម​ក្រោះ​របស់​ពួក​គេ និង​មើល​ទៅ​ពេល​អនាគត​ដ៏​គួរ​ឲ្យ​ថប់​បារម្ភ សម្លេង​ដែល​ឮ​ច្បាស់ របស់​ហោរា​អេសាយ បាន​នាំ​មក​នូវ​ដំណឹង​ល្អ ចំ​ពេល​នោះ នៅ​ពេល​ដែល​អ្វី​ៗ​ហាក់​ដូច​ជា​បាន​បាត់​បង់។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង “​​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ …នឹង​សង់​អស់​ទាំង​ទី ដែល​ខូចបង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី”(ខ.១,៤)។…

Read article