ជ្រើសរើសយកការអបអរអ្នកដទៃ
ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្តីពុករលួយដល់ឆ្អឹងវិញ។ សុភាសិត ១៤:៣០ អ្នកស្រីម៉ារីលីន មែកឃិនថាយអ័រ(Marilyn McEntyre) ជាអ្នកនិពន្ធ ដែលបានចែកចាយរឿង ដែលគាត់បានរៀនសូត្រពីមិត្តភក្តិរបស់គាត់ម្នាក់ ដែលបាននិយាយថា “ផ្ទុយនឹងការច្រណែន គឺការអបអរ”។ មិត្តភក្តិគាត់មានភាពពិការខាងរូបកាយ និងមានការឈឺចាប់រ៉ាំរ៉ៃ ដែលបានធ្វើឲ្យគាត់មានការពិបាក នៅក្នុងការប្រើអំណោយទានរបស់គាត់ តែគាត់នៅតែអាចមានក្តីអំណរ ហើយអបអរជាមួយអ្នកដទៃ ដោយនាំមកនូវ “ការដឹងគុណនៅក្នុងរឿងនីមួយៗដែលគាត់បានជួប” មុនពេលគាត់លាចាកលោក។ ខ្ញុំនៅតែចាប់អារម្មណ៍ចំពោះពាក្យដែលគាត់ថា “ផ្ទុយនឹងការច្រណែន គឺការអបអរ” ដោយពាក្យនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីមិត្តភក្តិរបស់ខ្ញុំ ដែលហាក់ដូចជាមានក្តីអំណរដ៏ពិត និងជ្រាលជ្រៅដូចនេះ ចំពោះអ្នកដទៃ ដោយគ្មានការប្រៀបធៀប។ ការច្រណែន ជាអន្ទាក់ដែលងាយនឹងឲ្យយើងធ្លាក់ចូល។ វាប្រើភាពងាយរងគ្រោះ របួស និងការភ័យខ្លាចរបស់យើង ដោយខ្សឹបដាក់យើងថា បើយើងបានល្អជាងអ្នកនេះ ឬអ្នកនោះ យើងនឹងមិនពិបាក ហើយនឹងមិនមានអារម្មណ៍មិនសប្បាយចិត្តនោះឡើយ។ សាវ័កពេត្រុសបានរំឭកអ្នកជឿថ្មីនៅក្នុងកណ្ឌគម្ពីរសំបុត្រ ពេត្រុសទី១ ជំពូក២ថា វិធីតែមួយ ដើម្បី “លះបង់ចោល” អស់ទាំងពុតមាយា និងការច្រណែន គឺត្រូវចាក់ឫសជ្រៅ ទៅក្នុងសេចក្តីពិត ដើម្បីបានភ្លក់ឲ្យដឹងថា “ព្រះអម្ចាស់ទ្រង់ល្អមែន”(ខ.១-៣)។ យើងអាច…
Read article