March 4, 2022

You are here:
សេចក្តីជំនឿដែលមិនចេះរង្គោះរង្គើរ

ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ។ លូកា ១២:១៥ លោក​ខេវិន(Kevin)​បាន​ដើរ​ចូល​ទៅ​ក្នុង​មជ្ឈ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ជរា ដើម្បី​ប្រមូល​របស់ប្រើ​ប្រាស់​ជា​កម្ម​សិទ្ធិ​របស់​ឪពុក​គាត់ បន្ទាប់​ពី​ឪពុក​គាត់​បាន​លាចាក​លោក។ បុគ្គលិក​នៅ​ទីនោះ​ក៏​បាន​ប្រគល់​ប្រអប់​តូច​ៗ​ពីរ​ដល់​គាត់។ គាត់​និយាយ​ថា នៅ​ថ្ងៃ​នោះ គាត់​ដឹង​ថា ការ​មាន​ទ្រព្យ​សម្បត្តិ​បរិបូរ មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត​នោះ​ឡើយ។ លោក​ឡារី(Larry) ដែល​ជា​ឪពុក​គាត់ មិន​ចេះ​កើត​ទុក្ខ ហើយ​តែង​តែ​អាច​ញញឹម និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ បាន​គ្រប់​ពេល។ មូលហេតុ​ដែល​លោក​ឡារី​មាន​សុភមង្គល គឺ​មិន​មែន​ដោយ​សារ “ទ្រព្យ​សម្បត្តិ” ដែល​មិន​អាច​ដាក់​ចូល​ក្នុង​ប្រអប់​នោះ​ឡើយ តែ​ដោយសារ​សេចក្តី​ជំនឿ​ដ៏​រឹងមាំ ដែល​លោក​ឡារី​មាន​ចំពោះ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​ដ៏​ប្រោស​លោះ។ ព្រះ​យេស៊ូវ​ជំរុញ​យើង​ឲ្យ “​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”(ម៉ាថាយ ៦:២០)។ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ថា យើង​មិន​អាច​មាន​ផ្ទះ ឬ​ទិញ​ឡាន ឬ​ក៏​សន្សំ​លុយ​សម្រាប់​ពេល​អនាគត ឬ​មួយ​មាន​ទ្រព្យសម្បត្តិ​ច្រើន​នោះ​ទេ។ តែ​ទ្រង់​ជំរុញ​យើង​ឲ្យ​ពិនិត្យ​មើល​ថា យើង​កំពុង​ផ្តោត​ចិត្ត​ទៅ​លើ​អ្វី​ខ្លាំង​ជាង​គេ។ តើ​លោក​ឡារី​បាន​ផ្តោត​ចិត្ត​ទៅ​លើ​អ្វី? គឺ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ស្រឡាញ់​ព្រះ ដោយ​ស្រឡាញ់​អ្នក​ដទៃ។ គាត់​ចូល​ចិត្ត​ទៅ​កន្លែង​ប្រជុំជន ដោយ​និយាយ​សួស្តី និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​គាត់​បាន​ជួប។ គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​ដែល​កំពុង​យំ ឬ​ស្តាប់​គេ​ចែក​ចាយ​ទុក្ខ​លំបាក ឬ​អធិស្ឋាន​​ឲ្យ​ពួក​គេ​អស់​ពី​ចិត្ត។ គំនិត​របស់​គាត់​ផ្តោត​ទៅ​លើ​ការ​រស់​នៅ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ និង​ដើម្បី​ជា​ប្រយោជន៍​អ្នក​ដទៃ។ យើង​ប្រហែល​ជា​ចង់​សួរ​ខ្លួន​ឯង​ថា តើ​យើង​អាច​សប្បាយ​ចិត្ត ដោយសារ​មាន​ទ្រព្យសម្បត្តិ ដែល​រារាំង​យើង​…

Read article