ក្នុងព្រះហស្តដែលមានសុវត្ថិភាព
ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ ឲ្យរួចពីសេចក្តីទុក្ខលំបាក។ ទំនុកដំកើង ៣២:៧ ជីវិតរបស់លោកដាក មើឃី(Doug Merkey) បានដាច់ម្តងបន្តិចៗ ប្រៀបដូចជាខ្សែពួរដែលដាច់ម្តងមួយធ្លុងៗ។ លោកគ្រូគង្វាល និងជាងចម្លាក់រូបនេះក៏បានសរសេរថា “ម្តាយរបស់ខ្ញុំបានចាញ់ការតយុទ្ធនឹងជំងឺមហារីក ដែលអស់ពេលជាយូរ ទំនាក់ទំនងស្នេហា ដែលខ្ញុំមានជាច្រើនឆ្នាំកំពុងតែជួបការបែកបាក់ ហិរញ្ញវត្ថុរបស់ខ្ញុំក៏បានថយចុះ ការងាររបស់ខ្ញុំមានពេញដោយភាពមិនច្បាស់លាស់…ភាពងងឹតផ្លូវអារម្មណ៍ និងខាងវិញ្ញាណនៅជុំវិញខ្លួន និងនៅក្នុងខ្ញុំ ក៏មានជម្រៅជ្រៅ ហើយហាក់ដូចជាមិនអាចគេចចេញរួច”។ បញ្ហាចម្រុះទាំងនេះ គួបផ្សំនឹងការរស់នៅក្នុងបន្ទប់ក្នុងដំបូលផ្ទះដ៏ចង្អៀត គឺជាកត្តាដែលនាំឲ្យគាត់ឆ្លាក់រូបចម្លាក់ដ៏ល្បីល្បាញមួយ ដែលមានចំណងជើងថា កន្លែងជ្រកកោន ។ រូបចម្លាក់នោះបានពិពណ៌នា អំពីព្រះហស្តរបស់ព្រះយេស៊ូវ ដែលមានស្នាមរបួសដែលដែកគោលបានចាក់ទម្លុះ បានផ្គុំផ្ងារទៅលើបង្កើតបានជាកន្លែងជ្រកកោនដែលមានសុវត្ថិភាព។ លោកដាកក៏បានពន្យល់ អំពីការរចនាស្នាដៃសិល្បៈរបស់ខ្លួន យ៉ាងដូចនេះថា “រូបចម្លាក់នោះ គឺបានពិពណ៌នា អំពីការត្រាស់ហៅរបស់ព្រះគ្រីស្ទ ឲ្យយើងចូលជ្រកកោនក្នុងព្រះអង្គ”។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣២ ស្តេចដាវីឌបានរៀបរាប់ អំពីការដែលទ្រង់បានរកឃើញកន្លែងដែលមានសុវត្ថិភាពបំផុត គឺនៅក្នុងព្រះអម្ចាស់។ ព្រះអង្គប្រទានការអត់ទោសបាបមកយើង(ខ.១-៥) ហើយបានលើកទឹកចិត្តយើង ឲ្យអធិស្ឋាន ក្នុងពេលដ៏វឹកវរ(ខ.៦)។ ក្នុងខ.៧ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ ក៏បានប្រកាស អំពីជំនឿរបស់ខ្លួនថា “ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ ឲ្យរួចពីសេចក្តីទុក្ខលំបាក…
Read article