អណ្តាតស្អិត ពេលអធិស្ឋាន
ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ។ រ៉ូម ៩:២៦ ពេលដែលគ្រូពេទ្យកំពុងធ្វើការវះកាត់ប្អូនប្រុសខ្ញុំ ខ្ញុំមានការព្រួយបារម្ភអំពីគាត់។ ម្តាយរបស់ខ្ញុំបានពន្យល់ថា “ការជាប់អណ្តាត” ជាបញ្ហា ដែលប្អូនប្រុសខ្ញុំមានពីកំណើត ហើយបើមិនធ្វើការវះកាត់ទេ គាត់នឹងមានការពិបាក នៅក្នុងការញាំ និងការនិយាយស្តី។ សព្វថ្ងៃនេះ ក្នុងភាសាអង់គ្លេស គេប្រើពាក្យ ជាប់អណ្តាត ដើម្បីពិពណ៌នា អំពីការរកពាក្យនិយាយមិនបាន ឬការអៀនខ្លាំងពេក និយាយមិនកើត។ ជួនកាល ពេលយើងអធិស្ឋាន យើងមិនដឹងថា ត្រូវនិយាយអំពីអ្វី។ អណ្តាតយើងជាប់ស្អិត ក្នុងភាពកម្សោយខាងវិញ្ញាណ និងពាក្យច្រំដែល។ អារម្មណ៍របស់យើងបានបាញ់ទៅរកស្ថានសួគ៌ ដោយឆ្ងល់ថា ពាក្យអធិស្ឋានរបស់យើងនឹងបានឮដល់ព្រះកាណ៌ព្រះឬទេ។ គំនិតរបស់យើងក៏រេរា នៅតាមផ្លូវដែលគ្មានការផ្តោតចិត្ត។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម នៅសតវត្សរ៍ទី១ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ពេលដែលពួកគេពិបាករកពាក្យអធិស្ឋាន។ គឺដូចមានសេចក្តីចែងថា “ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(រ៉ូម ៨:២៦)។ ពាក្យ “ជួយ” ក្នុងខនេះ គឺមានន័យថា ទទួលបន្ទុកដ៏ធ្ងន់។ ហើយពាក្យ “ដំងូរដែលរកថ្លែងពុំបាន”…
Read article