March 6, 2022

You are here:
អណ្តាតស្អិត ពេលអធិស្ឋាន

ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ។ រ៉ូម ៩:២៦ ពេល​ដែល​គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះ​កាត់​ប្អូន​ប្រុស​ខ្ញុំ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គាត់។ ម្តាយ​របស់​ខ្ញុំ​បាន​ពន្យល់​ថា “ការ​ជាប់​អណ្តាត” ជា​បញ្ហា ដែល​ប្អូន​ប្រុស​ខ្ញុំ​មាន​ពី​កំណើត ហើយ​បើ​មិន​ធ្វើ​ការ​វះ​កាត់​ទេ គាត់​នឹង​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ញាំ និង​ការ​និយាយ​ស្តី។ សព្វ​ថ្ងៃ​នេះ ក្នុង​ភាសា​អង់គ្លេស គេ​ប្រើ​ពាក្យ ជាប់អណ្តាត ដើម្បី​ពិពណ៌នា អំពី​ការ​រក​ពាក្យ​និយាយ​មិន​បាន ឬ​ការ​អៀន​ខ្លាំង​ពេក និយាយ​មិន​កើត។ ជួនកាល ពេល​យើង​អធិស្ឋាន យើង​មិន​ដឹង​ថា ត្រូវ​និយាយ​អំពី​អ្វី។ អណ្តាត​យើង​ជាប់​ស្អិត ក្នុង​ភាព​កម្សោយ​ខាង​វិញ្ញាណ និង​ពាក្យ​ច្រំដែល។ អារម្មណ៍​របស់​យើង​បាន​បាញ់​ទៅ​រក​ស្ថានសួគ៌ ដោយ​ឆ្ងល់​ថា ពាក្យ​អធិស្ឋាន​របស់​យើង​នឹង​បាន​ឮ​ដល់​ព្រះ​កាណ៌​ព្រះ​ឬ​ទេ។ គំនិត​របស់​យើង​ក៏​​រេរា នៅ​តាម​ផ្លូវ​ដែល​គ្មាន​ការ​ផ្តោត​ចិត្ត។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី​១ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ដែល​ពួក​គេ​ពិបាក​រក​ពាក្យ​អធិស្ឋាន។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦)។ ពាក្យ “ជួយ” ក្នុង​ខ​នេះ គឺ​មាន​ន័យ​ថា ទទួល​បន្ទុក​ដ៏​ធ្ងន់។ ហើយ​ពាក្យ “ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន”…

Read article