March 8, 2022

You are here:
ជើងដែលនាំដំណឹងល្អ

អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក។ អេសាយ ៥២:៧ លោក​ចន ណាស(John Nash) បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព ក្នុង​វិស័យ​សេដ្ឋកិច្ច នៅ​ឆ្នាំ១៩៩៤ ដោយ​គេ​បាន​ទទួល​ស្គាល់​ការ​ត្រួស​ត្រាយ​ផ្លូវ​របស់​គាត់ ក្នុង​ផ្នែក​គណិតវិទ្យា។ ចាប់​តាំង​ពី​ពេល​នោះ​មក រូប​មន្ត​សមីការ​របស់​គាត់ ត្រូវ​បាន​ប្រើ​ប្រាស់ ដោយ​មុខ​ជំនួញ​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក ដោយ​ការ​យល់​ដឹង អំពី​សក្ដានុពល​នៃ​ការ​ប្រកួត​ប្រជែង។ គេ​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល និង​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ ដើម្បី​និយាយ​អំពី​ជីវិត​របស់​គាត់ ហើយ​បាន​ចាត់​ទុក​គាត់​ជា​មនុស្ស​ដែល​មាន “គំនិត​ដ៏​ល្អ” មិន​មែន​ដោយ​សារ​ខួរ​ក្បាល​គាត់​មាន​លក្ខណៈ​ពិសេស​ខុស​គេ​នោះ​ទេ តែ​ដោយ​សារ​របៀប​ដែល​គាត់​បាន​ប្រើ​វា ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន។ ហោរា​ម្នាក់ នៅ​គ្រា​សញ្ញាចាស់ ឈ្មោះ​អេសាយ បាន​ប្រើ​ពាក្យ ល្អ  ដើម្បី​ពិពណ៌នា អំពី​ជើង មិនមែន​ដោយ​សារ​សម្រស់​របស់​ជើង​នោះ​ទេ តែ​ដោយសារ​គាត់​បាន​ឃើញ​ភាព​ស្រស់​ស្អាត ក្នុង​ការ​អ្វី​ដែល​ជើង​នោះ​បាន​ធ្វើ។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា “អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក”(អេសាយ ៥២:៧)។ បន្ទាប់​ពី​ប្រជាជន​អ៊ីស្រាអែល​បាន​រស់​នៅ​ជា​ឈ្លើយ​សឹក នៅ​ក្រុង​បាប៊ីឡូន ដោយសារ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ ក៏​បាន​មក​ដល់ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ថា មិន​យូរ​ទេ រាស្រ្ត​របស់​ព្រះ​នឹង​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ហើយ “ព្រះ​អម្ចាស់​បាន​ប្រោស​លោះ​ទីក្រុង​យេរូសាឡិម​ហើយ”(ខ.៩)។ ដំណឹង​ល្អ​នោះ…

Read article