March 9, 2022

You are here:
ព្រះអង្គទំនុកបម្រុងទាំងមនុស្ស និងសត្វ

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្ស និង​សត្វ​ផង។ ទំនុកដំកើង ៣៦:៦ មីសែល ហ្គ្រិន(Michelle Grant) បាន​បង្វឹក​កូន​សត្វ​ប៊ីវើរ ឈ្មោះ ធីមប័រ(Timber) ដើម្បី​ឲ្យ​វា​អាច​វិល​ត្រឡប់​ទៅ​ព្រៃ​វិញ។ នាង​បាន​យក​វា​ទៅ​ហែល​ទឹក​នៅ​ក្នុង​បឹង​មួយ តែ​វា​ក៏​បាន​ហែល​ទឹក​មក​រក​ទូក​កាយ៉ាក​របស់​នាង​វិញ ដើម្បី​នៅ​កៀក​កិត ហើយ​យក​ច្រមុះ​មក​ត្រដុស​នឹង​ជើង​គាត់។ នៅ​ពេល​ព្រឹក​មួយ​នោះ ធីមប័រ​មិន​បាន​ត្រឡប់​មក​វិញ​ដូច​សព្វ​មួយ​ដង​ទេ។ មីសែល​បាន​រក​មើល​វា​ក្នុងបឹង​នោះ អស់​៦​ម៉ោង ហើយ​ក៏​បាន​ឈប់​រក​វា​ទៀត។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក នាង​ក៏​បាន​រក​ឃើញ​ឆ្អឹង​ក្បាល​របស់​សត្វ​ប៊ីវើរ​មួយ។ នាង​ក៏​ចាប់​ផ្តើម​យំ ដោយ​សន្និដ្ឋាន​ថា នោះ​ជា​ឆ្អឹង​ក្បាល​របស់​ធីមប័រ​ហើយ។ ខ្ញុំ​អាណិត​មីសែល និង​ធីមប័រ​ណាស់។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា “កុំ​គិត​ច្រើន​ពេក។ វា​គ្រាន់​តែ​ជា​ពពួក​សត្វ​កកេរ​ធំ​មួយ ដែល​រស់​នៅ​ក្នុង​ទឹក”។ ប៉ុន្តែ សេចក្តី​ពិត​នោះ​គឺ​ថា ខ្ញុំ​ខ្វល់​អំពី​ពួក​គេ ហើយ​ព្រះ​ទ្រង់​ក៏​អញ្ចឹង​ដែរ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ខ្ពស់​ដល់​ស្ថាន​សួគ៌ ហើយ​បន្ទាប​ចុះ​មក​ដល់​សត្វ​ដែល​តូច​ល្អិត​បំផុត ជា​ផ្នែក​មួយ​នៃ​ស្នា​ព្រះហស្ត ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថែរក្សា​ឲ្យ​បាន​ល្អ​(លោកុប្បត្តិ ១:២៨)។ ព្រះ​អង្គ​ទំនុក​បម្រុង ទាំង​មនុស្ស និង​សត្វ​(ទំនុកដំកើង ៣៦:៥-៦) ដោយ​ផ្គត់​ផ្គង់ “​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង”(១៤៧:៩)។ ថ្ងៃ​មួយ មីសែល​កំពុង​តែ​អុំទូក​កាយ៉ាក ក្នុង​បឹង​របស់​អ្នក​ជិត​ខាង ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ធីមប័រ! វា​បាន​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ប៊ីវ័រ​មួយ​គ្រួសារ…

Read article