ពេលដែលស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។ សុភាសិត ៣:៦ យើងកំពុងរស់នៅក្នុងពិភពលោក ដែលផ្តល់ឲ្យនូវជម្រើសជាច្រើនប្រភេទ រាប់ចាប់តាំងពីក្រដាសជូតមាត់ ដល់ការធានារ៉ាប់រងជីវិត។ កាលពីឆ្នាំ២០០៤ អ្នកចិត្តសាស្រ្តឈ្មោះ ប៊ែរី ស្វ៉ត(Barry Schwartz) បាននិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា ប្រតិមតិនៃជម្រើស ដែលក្នុងនោះ គាត់បានលើកឡើងថា សេរីភាពក្នុងការជ្រើសរើស មានសារៈសំខាន់ចំពោះសុខុមាលភាពរបស់យើង តែជម្រើសច្រើនពេក អាចនាំឲ្យយើងមានអារម្មណ៍ពិបាកជ្រុល ឬមិនអាចសម្រេចចិត្ត។ ការជ្រើសរើសក្រដាសជូតមាត់ គឺមិនពិបាកទេ តែការមិនអាចសម្រេចចិត្តអាចក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ នៅពេលដែលយើងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ដែលនាំឲ្យមានផលប៉ះពាល់ដល់អនាគតរបស់យើង។ ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចជម្នះការស្ទាក់ស្ទើរនៅក្នុងការសម្រេចចិត្ត ហើយបោះជំហានទៅមុខដោយទំនុកចិត្ត ក្នុងការរស់នៅថ្វាយព្រះយេស៊ូវ? ក្នុងនាមយើងជាអ្នកជឿព្រះគ្រីស្ទ ការស្វែងរកប្រាជ្ញាពីព្រះ ជួយឲ្យយើងអាចធ្វើការសម្រេចចិត្តសំខាន់ៗបាន។ ពេលណាយើងកំពុងធ្វើការសម្រេចចិត្តធ្វើអ្វីមួយក្នុងជីវិត ទោះតូច ឬធំក្តី ព្រះគម្ពីរបានបង្រៀនយើង ឲ្យ “ទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ”(សុភាសិត ៣:៥)។ ពេលណាយើងពឹងផ្អែកលើការវិនិច្ឆ័យរបស់យើង យើងអាចមានការភ័ន្តច្រឡំ ហើយព្រួយបារម្ភថា យើងមិនបានមើលគ្រប់ជ្រុងជ្រោយមុនសម្រេចចិត្ត ឬធ្វើការសម្រេចចិត្តខុស។ ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងមើលទៅព្រះ ដើម្បីស្វែងរកចម្លើយ ព្រះអង្គនឹងតម្រង់ផ្លូវយើង(ខ.៦)។ ព្រះអង្គនឹងប្រទានយើងនូវភាពច្បាស់លាស់ និងសន្តិភាពក្នុងចិត្ត…
Read article