ព្រះអង្គអរសប្បាយនឹងយើង ដោយសម្លេងច្រៀង
ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង។ សេផានា ៣:១៧ មានសួនច្បារមួយ នៅក្បែរមាត់ទន្លេ មានសភាពស្ងប់ស្ងាត់នៅពេលរសៀលថ្ងៃសៅរ៍។ អ្នករត់ហាត់ប្រាណបានឆ្លងកាត់ទីនោះ អ្នកស្ទូចត្រីបោះផ្លែសន្ទូចចុះឡើង សត្វរំពេកំពុងដណ្តើមត្រីគ្នាស៊ី ខណៈពេលដែលមនុស្សដែលអង្គុយលេងនៅក្នុងសួនច្បារកំពុងហែកកញ្ចប់នំដំឡូងបន្ទះបរិភោគ។ ខ្ញុំនិងភរិយារបស់ខ្ញុំក៏បានអង្គុយមើលប្តីប្រពន្ធមួយគូរ។ ពួកគេមានសម្បុរខ្មៅ ប្រហែលមានអាយុជិត៥០ឆ្នាំហើយ។ ខាងស្រីអង្គុយមើលភ្នែករបស់ខាងប្រុស ខណៈពេលដែលគាត់ច្រៀងឲ្យនាងស្តាប់ នូវបទចម្រៀងស្នេហា ជាភាសារបស់គាត់ ដែលខ្យល់បានបក់នាំសំនៀងរបស់គាត់ឲ្យយើងទាំងពីរបានឮផងដែរ។ សកម្មភាពដ៏រីករាយនេះ បាននាំឲ្យខ្ញុំគិតដល់កណ្ឌគម្ពីរសេផានា។ អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វី? នៅសម័យហោរាសេផានា រាស្រ្តរបស់ព្រះបានប្រែជាពុករលួយ ដោយការថ្វាយបង្គំព្រះក្លែងក្លាយ(១:៤-៥) ហើយពួកហោរា និងពួកសង្ឃរបស់សាសន៍អ៊ីស្រាអែល មានភាពក្រអឺតក្រទម និងបង្អាប់ដល់ទីបរិសុទ្ធ(៣:៤)។ ក្នុងកណ្ឌគម្ពីរនេះ លោកសេផានាភាគច្រើន ប្រកាសអំពីការជំនុំជម្រះរបស់ព្រះ ដែលមិនគ្រាន់តែធ្លាក់មកលើពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែមកលើប្រជាជាតិទាំងអស់នៅលើផែនដីផងដែរ(ខ.៨)។ តែលោកសេផានាក៏បានទទួលការបើកសម្តែងឲ្យឃើញថា រាស្រ្តរបស់ព្រះ ដែលស្រឡាញ់ព្រះអស់ពីចិត្ត នឹងលេចឡើង នៅក្នុងសម័យដ៏ខ្មៅងងឹតនោះ(ខ.៩-១៣)។ ចំពោះអ្នកទាំងនោះ ព្រះទ្រង់ប្រៀបដូចជាកូនកំឡោះ ដែលមានព្រះទ័យអរសប្បាយ ចំពោះកូនក្រមុំជាទីស្រឡាញ់របស់ព្រះអង្គ។ គឺដូចមានសេចក្តីចែងថា “ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង”(ខ.១៧)។ ព្រះទ្រង់ជាព្រះអាទិករ ព្រះវរបិតា អ្នកខ្លាំងពូកែ និងជាចៅក្រម។ ព្រះគម្ពីរបានបង្ហាញថា…
Read article