March 13, 2022

You are here:
ទោះមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ

ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ កូល៉ុស ៣:១៣ គេ​បាន​ទទួល​ស្គាល់​លោក​អូលីវ័រ ក្រមវែល(Oliver Cromwell) ថា​ជា​ “អ្នក​ការពារ​ចក្រ​ភព​អង់គ្លេស”។ គាត់​ជា​មេបញ្ជាការ​កង​ទ័ព នៅ​សតវត្សរ៍​ទី​១៧។ នៅ​សម័យ​នោះ វា​ជា​រឿង​ធម្មតា​ទេ ដែល​បុគ្គល​មាន​មុខ​នាទី​សំខាន់ បាន​ឲ្យ​គេ​គូ​រូប​ឲ្យ​ខ្លួន។ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ចម្លែក​ដែរ ដែល​វិចិត្រករ​បាន​ព្យាយាម​គូរ​តែ​ចំណុច​ដែល​ទាក់​ទាញ​នៅ​លើ​មុខ​របស់​បុគ្គល​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក្រមវែល មិន​ចង់​ឲ្យ​គេ​គូរ​រូប​គាត់​ជា​លក្ខណៈ​បញ្ជោរ​នោះ​ទេ។ គាត់​ក៏​បាន​ណែនាំ​វិចិត្រករ​ថា “អ្នក​ត្រូវ​តែ​គូ​រូប ឲ្យ​ដូច​លក្ខណៈ​ពិត​របស់​ខ្ញុំ គឺ​គូរ​ទាំង​ប្រជ្រុយ និង​ស្លាក​ស្នាម​ទាំង​អស់ ពុំ​នោះ​ទេ ខ្ញុំ​នឹង​មិន​បង់​លុយ​ឲ្យ​អ្នក​ឡើយ”។ គេ​ជឿ​ថា វិចិត្រករ​នោះ​ក៏​បាន​ធ្វើ​តាម​ការណែនាំ​របស់​គាត់។ រូប​គំនូរ​របស់​លោក​ក្រមវែល​ដែល​គេ​បាន​គូរ​ហើយ បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ប្រជ្រុយ​មួយ​ចំនួន គឺ​ខុស​ពី​មនុស្ស​ជា​ច្រើន​នៅ​សម័យ​សព្វ​ថ្ងៃ ដែល​ចូល​ចិត្ត​កែ​រូប​ខ្លួន​ឯង​ឲ្យ​ស្អាត មិន​ឲ្យ​ឃើញ​ស្នាម​ជ្រួញ ឬ​ប្រជ្រុយ មុន​នឹង​បង្ហោះ​រូប​នោះ នៅ​តាម​បណ្តាញ​សង្គម។ មនុស្ស​គួរ​តែ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ពួក​គេ​មាន​កំហុស អាកប្ប​កិរិយា ឬ​បញ្ហា​ដែល​គួរ​ឲ្យ​រំខាន​ក៏​ដោយ។ ក្នុង​ករណី​ខ្លះ យើង​យល់​ឃើញ​ថា រឿង​នេះ​ពិត​ជា​ពិបាក​ធ្វើ​ណាស់។ តែ​ពេល​ណា​យើង​ខំ​ពិនិត្យ​មើល​ខាង​ក្នុង​ខ្លួន​យើង​ឲ្យ​ច្បាស់ យើង​នឹង​រក​ឃើញ​ចារិក​លក្ខណៈ​មួយ​ចំនួន ដែល​មិន​គួរ​ឲ្យ​ចូល​ចិត្ត។ យើង​អរ​ព្រះគុណ​ព្រះ ដែល​មិន​បាន​ប្រកាន់​ចំណុច​ខ្វះខាត​របស់​យើង។ ហើយ​បទ​គម្ពីរ កូល៉ុស ជំពូក​៣ បាន​បង្រៀន​យើង​ឲ្យ​ចេះ​អត់​ទោស​ឲ្យ​អ្នក​ដទៃ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ សប្បុរស…

Read article