សេរីភាពពិតប្រាកដ ក្នុងយុត្តិធម៌របស់ព្រះគ្រីស្ទ
តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។ មីកា ៦:៨ ស្តេចសេសារ អូគូស្ទ(ឆ្នាំ ៦៣ មុនគ.ស ដល់ ១៤នៃគ.ស) ជាអធិរាជទី១ នៃចក្រភពរ៉ូម៉ាំង បានសព្វព្រះទ័យឲ្យគេទទួលស្គាល់ថា ទ្រង់ជាអ្នកគ្រប់គ្រងប្រទេសដែលមានច្បាប់ និងរបៀបរៀបរយ។ ទ្រង់បានកសាងចក្រភពទ្រង់ ដោយប្រើញើសឈាមរបស់ទាសករ ការលើកទ័ពឈ្លានពានទឹកដីជិតខាង និងការស៊ីសំណូក តែទ្រង់បានបង្កើតប្រព័ន្ធច្បាប់ដែលការពារសិទ្ធិរបស់ពលរដ្ឋទ្រង់ ហើយឲ្យគេសង់រូបចម្លាក់ តំណាងឲ្យភាពយុត្តិធម៌។ ទ្រង់ក៏បានឲ្យគេធ្វើជំរឿន ជាហេតុដែលនាំឲ្យនាងម៉ារា និងលោកយ៉ូសែប ត្រូវធ្វើដំណើរទៅភូមិបេថ្លេហិម ជាកន្លែងកំណើតរបស់ក្សត្រ ដែលគេបានរង់ចាំជាយូរមកហើយ ដែលមានភាពធំប្រសើរ រហូតដល់ចុងបំផុតនៃផែនដី(មីកា ៥:២-៤)។ ស្តេចអូគូស្ទ និងពិភពលោកមិនបាននឹកស្មានថា មានក្សត្រមួយអង្គដែលធំប្រសើរជាងទ្រង់ ដែលនឹងមានព្រះជន្ម និងសុគត ដើម្បីបង្ហាញថា យុត្តិធម៌ពិតប្រាកដមានលក្ខណៈដូចម្តេច។ កាលប៉ុន្មានសតវត្សរ៍មុន នៅសម័យហោរាមីកា រាស្រ្តរបស់ព្រះ បានធ្លាក់ចូលម្តងទៀត ទៅក្នុងវប្បធម៌នៃការភូតកុហក ហិង្សា និង “ទ្រព្យសម្បត្តិទុច្ចរិត”(៦:១០-១២)។ រាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គឈប់មើលទៅព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាប(ខ.៨)។ ពិភពលោកត្រូវការព្រះ…
Read article