ពេលដែលត្រូវបដិសេធជំនួយ
កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ។ ២កូរិនថូស ៦:១៤ សាលារៀនគ្រីស្ទបរិស័ទ សម្រាប់កុមារដែលមានជំងឺអូទីហ្សិម នៅប្រទេសឥណ្ឌា បានទទួលអំណោយធំ ពីក្រុមហ៊ុនមួយ។ បន្ទាប់ពីបានពិនិត្យមើលឃើញថា ក្រុមហ៊ុននោះមិនមានលក្ខខ័ណ្ឌអ្វីទេ ពួកគេក៏បានទទួលអំណោយនោះ។ ប៉ុន្តែ ក្រោយមក ក្រុមហ៊ុននោះក៏បានស្នើសាលានោះ ឲ្យខ្លួនមានតំណាង នៅក្នុងក្រុមប្រឹក្សារបស់សាលា។ នាយកសាលាក៏បានប្រគល់លុយជំនួយទៅក្រុមហ៊ុននោះវិញ។ នាងបានបដិសេធមិនឲ្យគេបន្ថែមបន្ថយតម្លៃរបស់សាលា។ នាងបាននិយាយថា “ការទទួលប្រាក់ជំនួយ មិនសំខាន់ជាងការធ្វើការងារបម្រើព្រះ តាមរបៀបរបស់ព្រះនោះឡើយ”។ មានហេតុផលជាច្រើន ដែលយើងអាចបដិសេធមិនទទួលជំនួយគេ ហើយនេះក៏ជាមូលហេតុមួយផងដែរ។ យើងឃើញថា រឿងដូចនេះក៏បានកើតឡើងក្នុងព្រះគម្ពីរផងដែរ។ ពេលដែលជនជាតិយូដាដែលបាននិរទេស វិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ ស្តេចស៊ីរូសក៏បានអនុញ្ញាតឲ្យពួកគេសាងសង់ព្រះវិហារឡើងវិញ(អែសរ៉ា ៣)។ មានពេលមួយ ប្រទេសជិតខាងស្នើពួកគេថា “សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះ នៃអ្នករាល់គ្នា ដូចជាអ្នករាល់គ្នាដែរ”(អែសរ៉ា ៤:២)។ ពេលនោះពួកអ្នកដឹកនាំរបស់ពួកគេក៏បានបដិសេធ។ ពួកគេបានសន្និដ្ឋានថា ការទទួលយកជំនួយនោះ អាចនាំឲ្យមានផលប៉ះពាល់មកលើភាពត្រឹមត្រូវ នៃគម្រោងសាងសង់ព្រះវិហារ ហើយការថ្វាយបង្គំរូបព្រះ អាចជ្រៀតចូលមកក្នុងសហគមន៍របស់ពួកគេ ព្រោះជាតិសាសន៍ជិតខាងរបស់ពួកគេថ្វាយបង្គំរូបព្រះ។ ពួកអ៊ីស្រាអែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះ “ជាតិសាសន៍ជិតខាង”របស់ពួកគេ បានព្យាយាមអស់ពីលទ្ធភាព ដើម្បីរារាំងការសាងសង់នោះ។ ដោយមានជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ និងការប្រឹក្សាយោបល់ប្រកបដោយប្រាជ្ញា មកពីអ្នកជឿព្រះយេស៊ូវ…
Read article