ព្រះអង្គកំពុងរៀបចំកន្លែងសម្រាប់យើង
បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។ យ៉ូហាន ១៤:៣ មានពេលមួយ ក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំមានគម្រោងយកកូនកំព្រាម្នាក់មកចិញ្ចឹម ដូចនេះ ពួកគេក៏បានចំណាយពេលជាច្រើនខែ ក្នុងការស្រាវជ្រាវ អំពីរបៀបទទួលចិញ្ចឹមកូនមកពីប្រទេសផ្សេង។ ពួកគេក៏បានស្វែងយល់ អំពីរបៀបបង្រៀនគាត់ ឲ្យចេះញាំអាហាររបស់ពួកគេ និងរស់នៅក្នុងផ្ទះជាមួយពួកគេជាលើកដំបូង ព្រមទាំងបានស្វែងយល់អំពីចំណុចលម្អិតជាច្រើនទៀត។ ដូចនេះ ពួកគេក៏បានរៀបចំបន្ទប់ទំនេរមួយទុកឲ្យគាត់។ ខ្ញុំដឹងថា ការភ្ញាក់ផ្អើលនឹងកើតមាន ពេលដែលគ្រួសាររបស់ពួកគេមានសមាជិកថ្មី ដោយពួកគេបានធ្វើការរៀបចំ ដោយចិត្តរីករាយ និងភាពម៉ត់ចត់។ ការដែលពួកគេបានធ្វើការរៀបបន្ទប់ ដោយក្តីស្រឡាញ់ ដោយការទន្ទឹងរង់ចាំដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះគ្រីស្ទសព្វព្រះទ័យនឹងគង់នៅជាមួយរាស្រ្តទ្រង់ ហើយសន្យាថា នឹងរៀបចំផ្ទះសម្រាប់ពួកគេ។ មុនពេលព្រះអង្គជិតដល់ពេលយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ ព្រះអង្គបានលើកទឹកចិត្តសិស្សទ្រង់ឲ្យទុកចិត្តព្រះអង្គ ដោយមានបន្ទូលថា “អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ”(យ៉ូហាន ១៤:១)។ បន្ទាប់មក ព្រះអង្គបានសន្យាថា ព្រះអង្គនឹងទៅរៀបចំកន្លែង ឲ្យពួកគេ ដើម្បីឲ្យពួកគេបានទៅនៅជាមួយព្រះអង្គផងដែរ(ខ.៣)។ ពួកសិស្សនឹងជួបបញ្ហា ក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែ ព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកគេដឹងថា ព្រះអង្គកំពុងតែធ្វើការរៀបចំទទួលពួកគេទៅនៅជាមួយព្រះអង្គ។ ក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង នៅក្នុងការរៀបចំកន្លែងសម្រាប់កូនចិញ្ចឹមរបស់ពួកគេ យ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែ ខ្ញុំស្រមៃថា តើព្រះអង្គសង្រ្គោះនៃយើងមានព្រះទ័យរីករាយជាងអម្បាលម៉ាន នៅក្នុងការរៀបចំកន្លែង…
Read article