បញ្ហាដ៏តូច
ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ។ បទចម្រៀង ២:១៥ មានពេលមួយ អ្នកបើកយន្តហោះបានព្យាយាមដាក់ពែងតែ ចូលទៅក្នុងទម្រពែង ក្នុងបន្ទប់បើកយន្តហោះ តែដាក់មិនចូលសោះ ដូចនេះ គាត់ក៏បានដាក់វានៅលើតាបឡូគ្រប់គ្រងយន្តហោះ។ ពេលយន្តហោះរលាក់ ទឹកតែក៏បានកំពប់ពីលើតាបឡូគ្រប់គ្រងយន្តហោះ ធ្វើឲ្យម៉ាស៊ីនយន្តហោះរលត់។ គាត់ក៏បានផ្លាស់ប្តូរទិសដៅហោះហើរ ដើម្បីស្វែងរកកន្លែងចុះចតបន្ទាន់ ហើយក៏បានចុះចតដោយសុវត្ថិភាព។ ប៉ុន្តែ ពីរខែក្រោយមក ពេលដែលរឿងនេះបានកើតឡើងម្តងទៀត មកលើជំនួយការអ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក្រុមហ៊ុនផលិតយន្តហោះនោះក៏បានទទួលស្គាល់បញ្ហានេះ។ យន្តហោះមានតម្លៃ៣០០លានដុល្លាអាមេរិក ប៉ុន្តែ ទម្រពែងមានទំហំតូចពេក។ ការមើលរំលងមកលើបញ្ហាដ៏តូចនេះ បាននាំឲ្យមានរឿងដែលគួរឲ្យភ័យខ្លាច។ ចំណុចលម្អិតតូចមួយ អាចបំផ្លាញផែនការធំបានយ៉ាងងាយ ហេតុនេះហើយ ក្នុងកណ្ឌគម្ពីរ បទចម្រៀងស្តេចសាឡូម៉ូន ទ្រង់បានជំរុញគូរស្នេហ៍ទ្រង់ ឲ្យចាប់ “កូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរ” នៃសេចក្តីស្នេហារបស់ពួកគេ(២:១៥)។ ទ្រង់បានឃើញសត្វចចកឡើងតាមរបង ចូលទៅក្នុងចំការ ដែលបានកាយដី ដើម្បីស្វែងរកផ្លែទំពាំងបាយជូរ។ គេពិបាកចាប់ពួកវា ព្រោះពួកវាលួចចូលក្នុងចំការយ៉ាងលឿន ហើយក៏ចេញទៅវិញបាត់ នៅពេលយប់។ ប៉ុន្តែ គេមិនត្រូវព្រងើយកន្តើយចំពោះបញ្ហានេះដ៏តូចនេះឡើយ។ តើមានអ្វីគំរាមកំហែងមកលើទំនាក់ទំនងជិតស្និទ្ធបំផុតរបស់អ្នក? អ្នកប្រហែលមិនមានកំហុសធំៗ ដែលគំរាមកំហែងមកលើទំនាក់ទំនងនោះទេ តែប្រហែលជាមានបញ្ហាតូចៗ ដែលមានដូចជាពាក្យសម្តីលើសលួសបន្តិចបន្តួច ឬអាកប្បកិរិយាដ៏តូចមួយ ដែលកំពុងជីករំលើងឫសនៃក្តីស្រឡាញ់របស់អ្នក។…
Read article