ស្អាងឡើងវិញ នូវអ្វីដែលបាត់បង់
អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត … ឯងរាល់គ្នានឹងបានស៊ីជាបរិបូរ ហើយបានឆ្អែតផង។ យ៉ូអែល ២:២៥-២៦ ម្តាយខ្ញុំបានប្រាប់ខ្ញុំថា គាត់បានសម្រេចចិត្តមិនទៅរៀននៅមហាវិទ្យាល័យ ដើម្បីឲ្យគាត់អាចរៀបការជាមួយឪពុកខ្ញុំ នៅឆ្នាំ១៩៦០ តែគាត់នៅតែមានក្តីស្រមៃចង់ធ្វើការជាគ្រូបង្រៀនសេដ្ឋកិច្ចគ្រួសារ។ បន្ទាប់ពីគាត់មានកូនបីនាក់ហើយ ទោះគាត់មិនដែលមានបរិញ្ញាប័ត្រមហាវិទ្យាល័យក៏ដោយ គាត់បានក្លាយជាគ្រូបង្រៀនអំពីអាហារបំរុង សម្រាប់ប្រព័ន្ធសុខាភិបាលរបស់រដ្ឋលូវីស៊ីអាណា។ គាត់បានចម្អិនអាហារ ដើម្បីបង្រៀនគេ អំពីរបៀបជ្រើសរើសអាហារដែលនាំឲ្យមានសុខភាពល្អ គឺមិនខុសពីគ្រូបង្រៀនសេដ្ឋកិច្ចគ្រួសារនោះឡើយ។ ខណៈពេលដែលគាត់ចែកចាយ អំពីក្តីស្រមៃរបស់គាត់ ដល់ខ្ញុំ បន្ទាប់ពីបាននឹកចាំអំពីរឿងល្អជាច្រើនដែលបានកើតឡើងក្នុងជីវិតគាត់ គាត់ក៏បានប្រកាសថា ព្រះទ្រង់ពិតជាបានស្តាប់ឮការអធិស្ឋានរបស់គាត់ ហើយបានជួយឲ្យគាត់បានសម្រេចដូចបំណង។ ជីវិតរបស់យើងអាចមានលក្ខណៈដូចនេះផងដែរ។ ផែនការយើងបានចង្អុលទៅរកផ្លូវមួយ តែព្រះទ្រង់អាចនាំយើងទៅតាមផ្លូវផ្សេង។ តែដោយមានជំនួយពីព្រះ ពេលវេលា និងជីវិតយើងអាចប្រែទៅជាការបង្ហាញចេញដ៏ស្រស់ស្អាត នៃសេចក្តីអាណិត សេចក្តីស្រឡាញ់ និងការស្អាងឡើងវិញ។ ព្រះទ្រង់បានប្រាប់ប្រជាជនយូដាថា (យ៉ូអែល ២:២១) ព្រះអង្គនឹងសងឲ្យពួកគេ នូវរយៈពេលប៉ុន្មានឆ្នាំដែលពួកគេជួបការខាតបង់ ឬការបំផ្លាញ ដោយសារសត្វកណ្តូប និងដង្កូវ(ខ.២៥)។ ព្រះអង្គនៅតែបន្តធ្វើការ ដើម្បីជួយយើង ពេលយើងជួបបញ្ហាប្រឈម និងមានក្តីស្រមៃដែលមិនបានសម្រេចដូចបំណង។ ដ្បិតយើងបម្រើព្រះដ៏ប្រោសលោះ ដែលឲ្យតម្លៃ និងប្រទានរង្វាន់មកយើង សម្រាប់ការលះបង់ដែលយើងបានធ្វើថ្វាយព្រះអង្គ(ម៉ាថាយ ១៩:២៩)។ ទោះយើងកំពុងប្រឈមមុខដាក់បញ្ហាប្រឈមដ៏គ្រោះថ្នាក់…
Read article