រូបកាយថ្មី នៅពេលរស់ឡើងវិញ
គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ។ ១កូរិនថូស ១៥:៤២ មនុស្សជាច្រើនបានចែករំលែកតគ្នា នូវវីដេអូមួយ ដែលនិយាយអំពីស្រ្តីចាស់ទុំដ៏សមសួនម្នាក់ កំពុងអង្គុយនៅលើរទេះរុញ។ កាលពីមុន អ្នកស្រីម៉ាតា ហ្គុនហ្សាលេស សាលដាណា(Marta González Saldaña) ជាអ្នករាំរបាំបាឡេតដ៏ល្បីល្បាញ តែសព្វថ្ងៃនេះ គាត់កំពុងមានជំងឺខូចខួរក្បាល។ ប៉ុន្តែ រឿងដ៏អស្ចារ្យបានកើតឡើង ពេលដែលគេចាក់ភ្លេងឲ្យគាត់ស្តាប់ នូវបទបឹងសត្វហង្ស ដែលលោកឆៃកូស្គី(Tchaikovsky)បាននិពន្ធ។ ខណៈពេលដែលភ្លេងបានបន្លឺឡើងកាន់តែពីរោះ ដៃរបស់គាត់ដែលគ្មានកម្លាំងសោះ ក៏បានលើកឡើងយឺតៗ ហើយខណៈពេលដែលសម្លេងត្រែបានលាន់ឡើងជាលើកទីមួយ គាត់ក៏បានចាប់ផ្តើមធ្វើកាយវិការរំានៅលើរទេះរុញ។ ទោះគំនិត និងរូបកាយរបស់គាត់កំពុងតែខូចក៏ដោយ ក៏ទេពកោសល្យរបស់គាត់នៅតែមានដដែល។ ពេលដែលខ្ញុំគិតអំពីវីដេអូនោះ ខ្ញុំក៏បាននឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល អំពីការរស់ឡើងវិញ ក្នុងបទគម្ពីរ ១កូរិនថូស ជំពូក១៥។ គាត់បានប្រៀបប្រដូចរូបកាយយើងទៅនឹងគ្រាប់ពូជ ដែលគេបានកប់ក្នុងដី មុនពេលវាចេញពន្លក ដុះចេញជារុក្ខជាតិ ហើយគាត់មានប្រសាសន៍ថា ទោះរូបកាយមនុស្សនឹងខូចទៅ ដោយសារវ័យ ឬជំងឺ ហើយអាចប្រែជាទន់ខ្សោយ តែរូបកាយរបស់អ្នកជឿព្រះ នឹងបានរស់ឡើងវិញ ដោយមិនចេះពុករលួយ តែពេញដោយសិរីល្អ និងអំណាច(ខ.៤២-៤៤)។ ដែលរុក្ខជាតិមានការជាប់ទាក់ទងនឹងគ្រាប់ពូជជាយ៉ាងណា…
Read article