March 21, 2022

You are here:
កិច្ចការដែលយើងធ្វើថ្វាយព្រះ

អស់​អ្នក​ណា​ដែល​មាន​សេចក្តី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ។ និក្ខមនំ ៣៥:២១ ពេល​ដែល​ស្តេច យ៉ុងចូ នៃ​ប្រទេស​កូរ៉េ(ឆ្នាំ១៦៩៤ ដល់១៧៧៦) មាន​ការ​ពិបាក​ព្រះ​ទ័យ ដោយសារ​អំពើ​ពុក​រលួយ និង​ភាព​ហ៊ឺហា​របស់​ពួក​មន្រ្តី ដែល​កំពុង​តែ​បំផ្លាញ​នគរ​របស់​ទ្រង់ ទ្រង់​ក៏​បាន​សម្រេច​ព្រះទ័យ​ធ្វើ​ការ​ផ្លាស់​ប្តូរ​បញ្ហា​មួយ​ចំនួន។ ទ្រង់​បាន​ហាម​មិន​ឲ្យ​គេ​ប្រើ​អំបោះ​ពណ៌​មាស នៅ​ក្នុង​ការ​ប៉ាក់​ក្រណាត់ ដែល​ជា​ប្រពៃណី​របស់​ពួក​អ្នក​មាន ដែល​ចូល​ចិត្ត​ភាព​ហ៊ឺហា។ មិន​យូរ​ប៉ុន្មាន ចំណេះ​ដឹង​នៃ​ការ​ដេរ​ប៉ាក់​ប្រភេទ​នេះ ក៏​បាន​រលាត​សាប​សូន្យ ទៅ​ក្នុង​អតីត​កាល។ នៅ​ឆ្នាំ​២០១១​សាស្ត្រាចារ្យ ស៊ីម យ៉ុន-អូក (Sim Yeon-ok) ចង់​ស្តា​ប្រពៃណី​មួយ​នេះ​ឡើង​វិញ បន្ទាប់​ពី​វា​បាន​បាត់​បង់​តាំង​ពី​យូរ​មក​ហើយ។ គាត់​បាន​សន្និដ្ឋាន​ថា គេ​បាន​យក​សន្លឹក​មាស​មក​បិទ​ពី​លើ​ក្រដាស​ធ្វើ​ពី​ដើម​ម៉ន រួច​កាត់​វា​ឲ្យ​ក្លាយ​ជា​សរសៃ​អំបោះ។ គាត់​អាច​ធ្វើ​តាម​វិធី​សាស្រ្ត​នេះ ដែល​នាំ​ឲ្យ​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ​រស់​ឡើង​វិញ។ ក្នុង​កណ្ឌ​និក្ខមនំ យើង​ឃើញ​ថា គេ​បាន​ប្រើ​មាស ដើម្បី​សាង​សង់​រោង​ឧបោសថ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ប្រើ​ខ្សែ​អំបោះ​មាស ដើម្បី​ធ្វើ​សំលៀក​បំពាក់​សង្ឃ ឲ្យ​លោក​អើរ៉ុន​ផង​ដែរ។ ពួក​ជាង​ដ៏​ចំណាន​បាន “ផែ​មាស​យ៉ាង​ស្តើង​ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នៅ​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត នោះ​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ”(និក្ខមនំ ៣៩:៣)។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្នាដៃ​សិល្បៈ​ដ៏​ប្រណិត​ទាំង​នោះ? តើ​ក្រណាត់​ទាំង​នោះ​គ្រាន់​តែ​បាន​ចាស់​ហើយ​ដាច់​រហែក​ឬ? តើ​ពួក​សត្រូវ​បាន​រឹប​អូស​យក​ទៅ​បាត់​ឬ? តើ​វា​បាន​ក្លាយ​ជា​រឿង​អត់​ប្រយោជន៍​ទៅ​ហើយ​មែន​ទេ? មិន​មែន​ទេ!…

Read article