ផ្សាយដំណឹងល្អតាមរបៀបដ៏សាមញ្ញ
នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ។ កិច្ចការ ៨:៣៥ សារដែលគាត់បានផ្ញើមកនោះខ្លីទេ តែមានលក្ខណៈបន្ទាន់។ គាត់គ្រាន់តែសរសេរថា គាត់ត្រូវការសេចក្តីសង្រ្គោះ ហើយគាត់ចង់ស្គាល់ព្រះយេស៊ូវ។ នេះជាការស្នើសុំដែលគួរឲ្យភ្ញាក់ផ្អើល។ ខុសពីមិត្តភក្តិ និងសមាជិកគ្រួសារខ្ញុំដែលមានការស្ទាក់ស្ទើរ នៅក្នុងការទទួលជឿព្រះគ្រីស្ទ បុរសម្នាក់នេះមិនត្រូវការឲ្យខ្ញុំខំបញ្ចុះបញ្ចូលគាត់នោះទេ។ កិច្ចការដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវឈប់មានការសង្ស័យ អំពីរបៀបដែលខ្ញុំផ្សាយដំណឹងល្អ ហើយគ្រាន់តែចែកចាយ អំពីការបង្រៀនជាគន្លឹះ និងខគម្ពីរ ដែលឆ្លើយតប ចំពោះសំណើរបស់គាត់។ ហើយទន្ទឹមនឹងនោះ ខ្ញុំត្រូវអធិស្ឋានដោយជំនឿ សូមព្រះទ្រង់ធ្វើការក្នុងចិត្តគាត់ ហើយដឹកនាំគាត់ចូលក្នុងការធ្វើដំណើរខាងវិញ្ញាណ។ សាវ័កភីលីពបានបង្ហាញនូវការផ្សាយដំណឹងល្អ តាមរបៀបដ៏សាមញ្ញនេះ នៅតាមផ្លូវ ក្នុងវាលរហោស្ថាន ពេលគាត់ជួបជនជាតិអេធីយ៉ូពីម្នាក់ ដែលកំពុងអានបទគម្ពីរអេសាយឮៗ។ សាវ័កភីលីពក៏បានសួរថា “តើលោកមើលយល់ឬទេ?”(កិច្ចការ ៨:៣០)។ បុរសនោះឆ្លើយថា “បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យយល់បាន?”(ខ.៣១)។ ពេលដែលបុរសនោះសុំឲ្យគាត់ជួយពន្យល់ “លោកភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ”(ខ.៣៥)។ ការចាប់ផ្តើមផ្សាយដំណឹងល្អ ដោយស្ទង់មើលការយល់ដឹង និងបំណងចិត្តរបស់គេ ហើយផ្សាយដំណឹងល្អ តាមរបៀបដ៏សាមញ្ញ តាមគំរូរបស់សាវ័កភីលីព អាចជាវិធីសាស្រ្តផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទ។ តាមពិត ខណៈពេលដែលអ្នកទាំងពីរធ្វើដំណើរជាមួយគ្នា នៅតាមផ្លូវ នោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា “មើល នុ៎ះន៏ទឹក…
Read article