តើព្រះទ្រង់គង់នៅឯណា?
ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត។ យេរេមា ២៩:១៣ ក្នុងសៀវភៅរូបភាពសម្រាប់កុមារ ដែលលោកម៉ាធីន ហ៊ែនហ្វ៊ត(Martin Handford) បាននិពន្ធ មានចំណងជើងថា តើវ៉លដូ(Waldo) នៅកន្លែងណា? គេពិបាកស្វែងរករូបរបស់តួរអង្គមួយនេះ ដែលពាក់អាវ និងស្រោមជើងពណ៌ក្រហមឆ្នូត លាយស និងមួកដែលសមនឹងអាវ ខោខោវប៊យពណ៌លឿង ស្បែកជើងកវែងពណ៌ត្នោត និងវ៉ែនតា។ លោកហ៊ែនហ៊្វតបានលាក់រូបរបស់វ៉លដូយ៉ាងប៉ិនប្រសប់ នៅក្នុងចំណោមរូបមនុស្សមួយហ្វូង នៅតំបន់ផ្សេងៗនៃពិភពលោក។ គេមិនតែងតែងាយរកឃើញវ៉លដូនោះឡើយ ប៉ុន្តែ អ្នកបង្កើតសៀវភៅនេះបានសន្យាអ្នកអានថា ពួកគេអាចស្វែងរកវ៉លដូជានិច្ច។ ការស្វែងរកព្រះ ខុសពីការស្វែងរកវ៉លដូ ក្នុងសៀវភៅរូបភាព តែព្រះអាទិករនៃយើង បានសន្យាថា យើងអាចស្វែងរកព្រះអង្គឃើញផងដែរ។ តាមរយៈហោរាយេរេមា ព្រះទ្រង់បានបង្រៀនរាស្រ្តព្រះអង្គ តាមរយៈហោរាយេរេមា អំពីរបៀបរស់នៅ ជាជនបរទេស នៅក្នុងការនិរទេស(យេរេមា ២៩:៤-៩)។ ព្រះអង្គបានសន្យាថានឹងការពារពួកគេ ហើយស្អាងពួកគេឡើងវិញ តាមផែនការដ៏ឥតខ្ចោះរបស់ទ្រង់(ខ.១០-១១)។ ព្រះទ្រង់បានធានាដល់ពួកអ៊ីស្រាអែលថា ការសម្រេចផែនការរបស់ព្រះអង្គ នឹងនាំឲ្យពួកគេប្តេជ្ញាចិត្តកាន់តែខ្លាំង នៅក្នុងការស្រែករកព្រះអង្គ ដោយការអធិស្ឋាន(ខ.១២)។ សព្វថ្ងៃនេះ ទោះព្រះទ្រង់បានបើកបង្ហាញព្រះអង្គទ្រង់ នៅក្នុងរឿងក្នុងព្រះគម្ពីរ និងតាមព្រះវិញ្ញាណរបស់ព្រះយេស៊ូវក៏ដោយ ក៏យើងនៅតែងាយបែកអារម្មណ៍ ដោយសារភាពមមាញឹកក្នុងលោកិយនេះ។…
Read article