ជីវិតដែលមានភាពត្រឹមត្រូវ
សេចក្តីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវគេ។ សុភាសិត ១១:៣ អេបិល មូតៃ(Abel Mutai) ជាកីឡាកររត់ប្រណាំងមកពីប្រទេសគែនយ៉ា បានចូលរួមការប្រកួតរត់ប្រណាំងអន្តរជាតិ កាត់តាមសណ្ឋានដីខុសៗគ្នាក្នុងប្រទេស ដែលមានការពិបាកយ៉ាងខ្លាំង។ នៅសល់តែពីរបីម៉ែត្រទៀតប៉ុណ្ណោះ គាត់រត់ទៅដល់ទីហើយ ដោយគាត់កំពុងនាំមុខគេ។ ដោយសារគាត់មានការយល់ច្រឡំ ចំពោះផ្លាកសញ្ញា ដែលធ្វើឲ្យគាត់គិតថា គាត់បានឆ្លងផុតទីហើយ ដូចនេះ គាត់ក៏បានឈប់រត់ ទាំងមិនទាល់ដល់ទី។ លោកអ៊ីវ៉ាន ហ្វឺណានដេស អាណាយ៉ា(Ivan Fernandez Anaya) ជាកីឡាករអេស្ប៉ាញ ដែលត្រូវជាប់លេខពីរក្រោយគាត់ ក៏បានមើលឃើញកំហុសរបស់លោកមូតៃ។ ទោះជាយ៉ាងណាក៏ដោយ ជាជាងឆ្លៀតឱកាសពេលនោះ ដើម្បីវ៉ាគាត់ឲ្យដល់ទីមុន លោកអាណាយ៉ាក៏បានរត់ទាន់លោកមូតៃ ហើយចង្អុលបង្ហាញលោកមូតៃ ឲ្យបន្តរត់ទៅរកទី ដើម្បីឲ្យបានមេដាយមាស។ ពេលដែលអ្នកសារព័ត៌មានសួរលោកអានណាយ៉ា ហេតុអ្វីគាត់សុខចិត្តចាញ់ការប្រកួតនោះ គាត់ក៏បានឆ្លើយថា អ្នកដែលសក្តិសមនឹងទទួលជ័យជម្នះ គឺលោកមូតៃ មិនមែនគាត់ទេ។ គាត់ថា “បើខ្ញុំឈ្នះពេលនោះ តែមានតម្លៃអ្វី? តើខ្ញុំនឹងមានកិត្តិយស ដោយសារមេដាយមាសនោះទេ? តើម្តាយខ្ញុំនឹងគិតយ៉ាងណា ចំពោះខ្ញុំ”។ អ្នកយកព័ត៌មានម្នាក់ក៏បានផ្សាយដូចនេះថា “លោកអាណាយ៉ាបានជ្រើសរើសយកភាពស្មោះត្រង់ ជាជាងរើសយកជ័យជម្នះ”។ បទគម្ពីរសុភាសិតបានចែងថា អ្នកណាចង់រស់នៅ ដោយចិត្តស្មោះត្រង់…
Read article