March 27, 2022

You are here:
សមត្ថភាពយើងមានកំណត់

ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។ ១ពេត្រុស ៥:៧ កាល​លោក​អ័ប្រាហាំ លីនខិន(Abraham Lincoln) ក្លាយ​ជា​ប្រធានាធិតី​អាមេរិក គាត់​មាន​ភារកិច្ច​ដឹក​នាំ​ប្រទេស​ដែល​កំពុង​​បែក​បាក់។ គេ​បាន​ចាត់​ទុក​លោក​លីនខិន ជា​អ្នក​ដឹកនាំ​ដែល​មាន​ប្រាជ្ញា និង​មនុស្ស​ដែល​មាន​សីលធម៌​ខ្ពស់ តែ​ចារិក​លក្ខណៈ​មួយ​ទៀត​របស់​គាត់ ​គឺ​ការ​ចូល​ចិត្ត​ពឹង​ផ្អែក​លើ​ព្រះ ធ្វើ​ជា​ប្រភព​នៃ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​គាត់​មាន។ គាត់​ដឹង​ថា គាត់​មាន​សមត្ថភាព​មិន​គ្រប់​គ្រាន់ សម្រាប់​ធ្វើ​កិច្ចការ​នៅ​ចំពោះ​មុខ។ តើ​គាត់​បាន​ឆ្លើយ​តប​ដូច​ម្តេច ចំពោះ​ភាព​មិន​គ្រប់​គ្រាន់​នោះ? លោក​លីនខិន​បាន​មាន​ប្រសាសន៍​ថា “មាន​ពេល​ជា​ច្រើន​ដង ដែល​ខ្ញុំ​បាន​ទទួល​ការ​ជំរុញ​ចិត្ត​ឲ្យ​លត់​ជង្គង់​ចុះ ដោយសារ​ខ្ញុំ​ដឹង​ថា ក្រៅ​ពី​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ខ្ញុំ​គ្មាន​កន្លែង​ផ្សេង​ដែល​ត្រូវ​ទៅ​ទេ។ ប្រាជ្ញា​របស់​ខ្ញុំ និង​អ្វី​ៗ​ដែល​ខ្ញុំ​មាន ហាក់​ដូច​ជា​មិន​គ្រប់​គ្រាន់ នៅ​ថ្ងៃ​នោះ​ទេ”។ ពេល​ណា​យើង​ជួប​បញ្ហា​ប្រឈម​ដែល​ត្រូវ​ឆ្លង​កាត់ ហើយ​យើង​ដឹង​ថា ប្រាជ្ញា ចំណេះ​ដឹង ឬ​កម្លាំង​របស់​យើង​មាន​កំណត់ នោះ​យើង​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេស៊ូវ ដូច​លោក​លីនខិន​ផង​ដែរ ដ្បិត​សមត្ថភាព​ព្រះអង្គ​គ្មាន​ដែន​កំណត់​ឡើយ។ សាវ័ក​ពេលត្រុស​ក៏​បាន​រំឭក​យើង អំពី​ការ​ដែល​គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះអង្គ​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៧)។ ព្រះ​ទ្រង់​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​កូន​ព្រះ​អង្គ ព្រម​ទាំង​មាន​គ្រប់​អំណាច​ចេស្តា គឺ​សក្តិសម​បំផុត​នឹង​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​អង្គ ដោយ​ភាព​ទន់​ខ្សោយ​របស់​យើង ដោយ​ការ​អធិស្ឋាន។ យើង​ចូល​ទៅ​រក​ព្រះយេស៊ូវ ដោយ​ទទួល​ស្គាល់ នៅ​ចំពោះ​ព្រះ​អង្គ​ថា យើង​មាន​ចំណុច​ខ្វះ​ខាត តែ​ព្រះ​អង្គ​មាន​ភាព​គ្រប់​គ្រាន់​អស់​កល្ប​ជានិច្ច។ លោក​លីនខិន​បាន​មាន​ប្រសាសន៍​ថា…

Read article