March 28, 2022

You are here:
សន្តិភាពរបស់ព្រះអង្គ

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣ មាន​ពេល​មួយ ខ្ញុំ​បាន​ជម្នះ​​ភាព​តាន​តឹង នៅ​កន្លែង​ធ្វើការ ដែល​មាន​ពេញ​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា។ ការ​ព្រួយ​បារម្ភ​បាន​ក្លាយ​ជា​ទម្លាប់​របស់​ខ្ញុំ​ទៅ​ហើយ ដូចនេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ខ្លួន​ឯង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ជា​ជាង​មាន​ការ​ថប់​បារម្ភ ខ្ញុំ​អាច​ឆ្លើយ​តប​ចំពោះ​បញ្ហា ដោយ​ចិត្ត និង​គំនិត​ដែល​ស្ងប់​។ ខ្ញុំ​ដឹង​ថា មាន​តែ​ព្រះ​ទេ ដែល​អាច​ប្រទាន​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត​នេះ​បាន។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ផ្សេង​ទៀត ក្នុង​ជីវិត​ខ្ញុំ ពេល​ដែល​អ្វី​ៗ​មាន​ដំណើរ​ការ​ល្អ ចិត្ត​របស់​ខ្ញុំ​បែរ​ជា​គ្មាន​សន្តិភាព​ទៅ​វិញ។ ខ្ញុំ​ដឹង​ថា វា​បណ្តាល​មក​ពី​ខ្ញុំ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង ជា​ជាង​ជឿ​ព្រះ និង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ។ ក្រឡេក​មក​ក្រោយ​វិញ ខ្ញុំ​ក៏​បាន​ដឹង​ថា សន្តិភាព​ពិត​ប្រាកដ គឺ​សន្តិភាព​របស់​ព្រះ គឺ​មិន​ផ្តេក​ផ្តួល​ទៅ​តាម​កាលៈទេសៈ​របស់​យើង​នោះ​ទេ តែ​ដោយសារ​យើង​ទុក​ចិត្ត​ព្រះ​អង្គ។ សន្តិភាព​របស់​ព្រះ​កើត​មាន​ដល់​យើង ពេល​ដែល​គំនិត​របស់​យើង​ជាប់​តាម​ព្រះ​អង្គ​(អេសាយ ២៦:៣)។ ក្នុង​ព្រះគម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ ពាក្យ ជាប់​តាម គឺ​មាន​ន័យ​ថា “ពឹង​ផ្អែក​លើ”។ កាល​ណា​យើង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ យើង​នឹង​បាន​ពិសោធន៍​នូវ​ព្រះ​វត្ត​មាន​ដ៏​សុខ​សាន្ត​របស់​ព្រះ​អង្គ។ យើង​អាច​ទុក​ចិត្ត​ព្រះ ដោយ​នឹក​ចាំ​ថា ព្រះអង្គ​ទម្លាក់​មនុស្ស​អួត និង​មនុស្ស​អាក្រក់​ចុះ ឲ្យ​រៀប​ទាប ហើយ​តម្រង់​ផ្លូវ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ(ខ.៥-៧)។ ពេល​ណា​ខ្ញុំ​បាន​ពិសោធន៍​នឹង​សន្តិភាព ក្នុង​រដូវ​កាល​ដ៏​ពិបាក…

Read article