ហួសការយល់ដឹងរបស់យើង
ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។ ២កូរិនថូស ៤:១៨ ស្វាមីខ្ញុំបានជួបការពិបាក ពេលដែលគាត់បានដឹងថា គាត់នឹងត្រូវបាត់បង់ការងារ ក្នុងពេលដ៏ខ្លីខាងមុខ ដោយសារការរីករាលដាលនៃជំងឺកូវីត១៩។ យើងជឿថា ព្រះទ្រង់នឹងបំពេញតម្រូវការរបស់យើង ប៉ុន្តែ ភាពមិនច្បាស់លាស់ អំពីរឿងដែលនឹងកើតឡើង នៅតែធ្វើឲ្យយើងមានការបារម្ភ។ ខណៈពេលដែលខ្ញុំកំពុងសម្រួលអារម្មណ៍ខ្លួនឯង ខ្ញុំក៏បានមើលបទកំណាព្យដែលខ្ញុំចូលចិត្ត ដែលត្រូវបាននិពន្ធ ដោយអ្នកកំណែទម្រង់ នៅសតវត្សរ៍ទី១៦ ដែលគេបានដាក់រហ័សនាមឲ្យថា លោក ចន(John) នៃឈើឆ្កាង។ កំណាព្យនោះមានចំណងជើងថា “ខ្ញុំចូលខាងក្នុង ខ្ញុំមិនដឹងថា ខ្ញុំនៅទីណា” ហើយបានពិពណ៌នា អំពីភាពអស្ចារ្យនៃការថ្វាយបញ្ហារបស់យើងដល់ព្រះ ពេលដែលយើងរៀនស្គាល់ជំនួយមកពីព្រះ ដែលហួសការយល់ដឹងរបស់យើង។ នោះជាអ្វីដែលស្វាមីខ្ញុំ និងខ្ញុំបានព្យាយាមធ្វើ ក្នុងរដូវកាលដ៏ពិបាកនោះ ដោយងាកចេញពីការពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដែលអាចគ្រប់គ្រង និងយល់ដឹងមិនគ្រប់គ្រាន់ ហើយងាកមកផ្តោតចិត្តទៅលើព្រះ ដែលយើងអាចរកឃើញព្រះអង្គនៅជុំវិញខ្លួនយើង តាមរបៀបដែលមិននឹកស្មានដល់ ដោយអាថ៌កំបាំង និងតាមរបៀបដ៏ស្រស់ស្អាត។ សាវ័កប៉ុលបានជំរុញអ្នកជឿទាំងឡាយ ឲ្យងាកចេញពីការអ្វីដែលមើលឃើញ ទៅរកអ្វីដែលមើលមិនឃើញ ចេញពីការពិតដែលនៅខាងក្រៅ ទៅរកការពិតដែលនៅខាងក្នុង ចេញពីបញ្ហាដែលកើតមានបណ្ដោះអាសន្ន ទៅរក “សិរីល្អអស់កល្បជានិច្ច…
Read article