ព្រះទ្រង់សម្អាតស្នាមប្រឡាក់
ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។ អេសាយ ១:១៨ តើនឹងមានរឿងអ្វីកើតឡើង បើសិនជាសំលៀកបំពាក់របស់យើង មានតួនាទីកាន់តែច្រើន ដោយមានលទ្ធភាពអាចសម្អាតខ្លួនឯង បន្ទាប់ពីយើងធ្វើឲ្យកំពប់ទឹកប៉េងបោះ ទឹកម្ទេស ឬភេសជ្ជៈពីលើពួកវា? យោងតាមការផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ប៊ីប៊ីស៊ី បានឲ្យដឹងថា ពួកវិស្វករនៅប្រទេសចិន បានបង្កើតស្រទាប់ការពារម្យ៉ាង ដែលជួយឲ្យសាច់ក្រណាត់កប្បាស សម្អាតខ្លួនឯង ឲ្យអស់ស្នាមប្រឡាក់ ឬក្លិន ពេលដែលវាត្រូវពន្លឺយូវី។ តើអ្នកអាចស្រមៃថា សំលៀកបំពាក់ដែលលាងសម្អាតខ្លួនឯងមានអត្ថប្រយោជន៍អ្វីខ្លះ? ស្រទាប់ការពារស្នាមប្រឡាក់ អាចជួយលាងសម្អាតក្រណាត់ឲ្យស្អាតឡើងវិញ តែមានតែព្រះទេ ដែលអាចលាងសម្អាងវិញ្ញាណដែលប្រឡាក់ដោយបាប។ នៅក្នុងនគរយូដា កាលពីសម័យបុរាណ ព្រះទ្រង់មានព្រះទ័យក្រោធចំពោះរាស្រ្តទ្រង់ ព្រោះពួកគេបាន “បែរខ្នងដាក់ព្រះអង្គ” និងចុះចូលអំពើពុករលួយ និងការអាក្រក់ ហើយថ្វាយបង្គំព្រះក្លែងក្លាយ(អេសាយ ១:២-៤)។ ប៉ុន្តែ ដែលកាន់តែអាក្រក់ថែមទៀតនោះគឺ ពួកគេបានព្យាយាមលាងសម្អាតខ្លួនឯង ដោយការថ្វាយយញ្ញបូជា ដុតគ្រឿងក្រអូប អធិស្ឋានជាច្រើន ហើយជួបជុំគ្នា នៅកន្លែងស្ងាត់ស្ងៀម។ តែចិត្តរបស់ពួកគេនៅតែមានពុត និងបាប(ខ.១២-១៣)។ ដំណោះស្រាយ គឺត្រូវឲ្យពួកគេភ្ញាក់ខ្លួនឡើង ហើយប្រែចិត្តចេញពីអំពើបាប ដោយនាំវិញ្ញាណប្រឡាក់ដោយបាប ថ្វាយដល់ព្រះដ៏បរិសុទ្ធ និងមានក្តីស្រឡាញ់។ ព្រះគុណព្រះអង្គនឹងលាងសម្អាតពួកគេ ឲ្យសដូចព្រិល(ខ.១៨)។…
Read article