ទីបន្ទាល់ សម្រាប់អ្នកដទៃ
ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្តីល្អ ឲ្យបានស្អាងចិត្តឡើង។ រ៉ូម ១៥:២ ជាងជួសជុលនាឡិកាបានបញ្ចាំងពិលរបស់គាត់ ទៅរកគំនូសតូចមួយ ដែលគេបានដៅចំណាំ នៅក្នុងនាឡិកាចាស់មួយគ្រឿងរបស់ជីតាខ្ញុំ ពេលដែលគាត់កំពុងជួសជុលវា នៅក្នុងផ្ទះរបស់យើង។ គាត់សួរយើងថា “តើឃើញគំនូសហ្នឹងទេ? ជាងជួសជុលនាឡិកានៅសម័យមុន អាចដាក់គំនូសចំណាំនោះ ក្នុងនាឡិកាបញ្ឈរជាប់ជញ្ជាំងនេះ ប្រហែល១សតវត្សរ៍មុន។ គេហៅគំនូសសំគាល់នេះថា “ស្នាមបន្ទាល់”។ វាជួយឲ្យខ្ញុំដឹង ពីរបៀបសារេនាឡិកានេះ ឲ្យដើរឡើងវិញ”។ មុនពេលគេចាប់ផ្តើមប្រើសៀវភៅណែនាំ អំពីបច្ចេកទេស និងរបៀបជួសជុលឧបករណ៍ផ្សេងៗ ដែលមនុស្សសម័យមុន បានប្រើ “ស្នាមបន្ទាល់” ដើម្បីជួយជាងជួសជុលនៅពេលអនាគត ឲ្យអាចសារេស្ពឺនៅក្នុងឧបករណ៍ ឲ្យត្រូវគន្លាក់របស់វាយ៉ាងជាក់លាក់។ គំនូសទាំងនោះមិនគ្រាន់តែបានជួយសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ តែជាញឹកញាប់ ពួកវាបានបង្ហាញអំពីភាពសប្បុរស ដែលពួកជាងជំនាន់មុន មានសម្រាប់ពួកជាងជំនាន់ក្រោយ។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យធ្វើជា “ទីបន្ទាល់ល្អ” ខណៈពេលដែលយើងធ្វើការថ្វាយព្រះ ដោយបម្រើអ្នកដទៃ ក្នុងលោកិយដែលប្រេះបែក។ គឺដូចដែលសាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូមថា “ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្តីល្អ ឲ្យបានស្អាងចិត្តឡើង”(រ៉ូម ១៥:២)។ ព្រះនៃយើងបានធ្វើជាគំរូ នៃសេចក្តីអត់ធ្មត់ និងសេចក្តីកម្សាន្តចិត្ត(ខ.៥)។ ការរស់នៅដោយទីបន្ទាល់ល្អ គឺជាការរស់នៅជាពលរដ្ឋល្អនៃផែនដី ក៏ដូចជានគរស្ថានសួគ៌។ ទីបន្ទាល់របស់យើង…
Read article