រួបរួមគ្នា ក្នុងការបម្រើព្រះ
ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ។ អេភេសូរ ៤:១៦ ក្នុងវប្បធម៌របស់ជនជាតិអាមមីស នៅតំបន់ដាច់ស្រយ៉ាល ការសាងសង់ជង្រុក គឺជាព្រឹត្តិការណ៍សង្គមមួយ។ កសិករម្នាក់ត្រូវចំណាយពេលជាច្រើនខែ ដើម្បីសាងសង់ជង្រុក ជាមួយក្រុមគ្រួសាររបស់គាត់ តែជនជាតិអាមមីស តែងតែធ្វើការសាងសង់ជាលក្ខណៈសហគមន៍ ដូចនេះ ការសាងសង់របស់ពួកគេឆាប់ហើយ។ ពួកគេស្តុកឈើទុក និងត្រៀមឧបករណ៍ជាងឲ្យបានគ្រប់គ្រាន់ មុនពេលការសាងសង់ចាប់ផ្តើម។ ថ្ងៃដែលពួកគេបានជ្រើសរើសក៏បានមកដល់ ជនជាតិអាមមីសមួយសហគមន៍ ក៏បានក្រោកពីព្រលឹម ហើយបែងចែកការងារគ្នា រួចពួកគេក៏បានចាប់ផ្តើមការសាងសង់តែម្តង ដែលជួនកាល ពួកគេអាចសង់ជង្រុកធំមួយរួចរាល់ ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីផែនការដែលព្រះទ្រង់មានសម្រាប់ពួកជំនុំទ្រង់ និងតួនាទីដែលយើងមាន ក្នុងពួកជំនុំ។ ព្រះគម្ពីរបានចែងថា “អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងខ្លួន” (១កូរិនថូស ១២:២៧)។ ព្រះទ្រង់បានប្រទានយើងនូវអំណោយទានផ្សេងគ្នា ហើយបានចែកការងារឲ្យយើងធ្វើ បម្រើព្រះអង្គរួមគ្នា ក្នុងនាមជាផ្នែកមួយនៃរូបកាយ ដែល “បានផ្គុំ ហើយភ្ជាប់គ្នា”(អេភេសូរ ៤:១៦)។ ព្រះគម្ពីរក៏បានលើកទឹកចិត្តយើង ឲ្យ “យកអាសាគ្នាទៅវិញទៅមក” នៅក្នុងសហគមន៍របស់យើងផងដែរ(កាឡាទី ៦:២)។ តែជាញឹកញាប់ យើងបានធ្វើការងារតែម្នាក់ឯង។ យើងបំពេញតម្រូវការដោយខ្លួនឯង ដោយចង់គ្រប់គ្រងកាលៈទេសៈរបស់យើង។ ឬយើងមិនបានឈោងទៅរក និងជួយសម្រាលបន្ទុកអ្នកដទៃ។…
Read article