សេចក្តីស្រឡាញ់ ដែលបានរំដោះឲ្យរួចពីអតីតកាល
កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ បរិទេវ ៣:២២ កាលពីក្មេង មិត្តភក្តិខ្ញុំបានសុំឲ្យខ្ញុំទៅចែកចាយទីបន្ទាល់ ដល់ក្មេងស្រីជំទង់មួយក្រុម ក្នុងសិក្ខាសាលាមួយ ដែលលើកទឹកចិត្តយុវជនឲ្យរក្សាភាពបរិសុទ្ធ។ ពេលនោះ ខ្ញុំក៏បានបដិសេធ។ កាលខ្ញុំនៅវ័យជំទង់ ខ្ញុំនិងមិត្តប្រុសខ្ញុំបានជំរត់គ្នា។ រឿងនេះបាននាំឲ្យខ្ញុំមានការលំបាកជាច្រើន ហើយអំពើអសីលធម៌របស់ខ្ញុំ បានបណ្តាលឲ្យខ្ញុំមានស្នាមសម្លាក ក្នុងចិត្តអស់ជាច្រើនទសវត្សរ៍។ បន្ទាប់ពីខ្ញុំបានរៀបការ ហើយបាត់បង់កូនដំបូង ដោយសារការរលូតកូន ខ្ញុំក៏បានគិតថា ព្រះទ្រង់កំពុងដាក់ទោសខ្ញុំ ដោយសារអំពើបាបដែលខ្ញុំបានប្រព្រឹត្តកាលពីមុន។ ពេលដែលខ្ញុំបានថ្វាយជីវិតខ្ញុំដល់ព្រះគ្រីស្ទ នៅអាយុ៣០ឆ្នាំ ខ្ញុំបានសារភាពបាបរបស់ខ្ញុំ ហើយក៏បានប្រែចិត្ត…តែខ្ញុំនៅតែប្រព្រឹត្តអំពើបាប ហើយលន់តួបាបជាថ្មីម្តងហើយម្តងទៀត ។ ការប្រកាន់ទោសខ្លួនឯង និងភាពអាម៉ាស់បានស៊ីបំផ្លាញជីវិតខ្ញុំ។ តើខ្ញុំអាចចែកចាយអំពីព្រះគុណរបស់ព្រះយ៉ាងដូចម្តេច ពេលដែលខ្ញុំមិនទាន់បានទទួលទាំងស្រុង នូវអំណោយនៃសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះខ្ញុំ? តែអរព្រះគុណព្រះអង្គ ដែលក្រោយមក ទ្រង់ក៏បានលប់ចោលការកុហក ដែលបានចងខ្ញុំជាប់នឹងជីវិតចាស់ មុនពេលខ្ញុំសារភាពបាប។ ដោយព្រះគុណព្រះអង្គ ទីបំផុត ខ្ញុំក៏បានទទួល ការអត់ទោស ដែលព្រះអង្គបានប្រទានមកខ្ញុំតាំងពីដើមមក។ ព្រះទ្រង់យល់ចិត្តយើង ពេលដែលយើងពោលទំនួញ អំពីការឈឺចាប់ និងផលវិបាកនៃអំពើបាបរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គក៏បានប្រទានកម្លាំងឲ្យយើងអាចឈ្នះភាពអស់សង្ឃឹម ងាកចេញពីអំពើបាប ហើយងើបឡើង ដោយក្តីសង្ឃឹម…
Read article