April 5, 2022

You are here:
ព្រះអង្គកំពុងធ្វើការដ៏ល្អ

ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ ភីលីព ១:៦ កាល​លោក​ឆាល ស្ព័រជិន(Charles Spurgeon) ស្ថិត​ក្នុង​វ័យ​ជំទង់ គាត់​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ គាត់​បាន​ទៅ​ព្រះវិហារ ខណៈ​ពេល​ដែល​គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង គាត់​យល់​ឃើញ​ថា ការ​អធិប្បាយ​ហាក់​ដូច​ជា គ្មាន​ជាតិ គ្មាន​ន័យ​អ្វី​សោះ។ ដូច​នេះ គាត់​ពិបាក​ជឿ​ព្រះ ហើយ​គាត់​ក៏​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ។  នៅ​យប់​មួយ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ បាន​បង្ខំ​ឲ្យ​យុវជន​អាយុ​១៦​ឆ្នាំ​រូប​នេះ ឲ្យ​រក​កន្លែង​ជ្រក នៅ​ក្នុង​ព្រះ​វិហារ​មេតូឌីស​តូច​មួយ។ ការ​អធិប្បាយ​របស់​គ្រូ​គង្វាល​គាត់ ហាក់​ដូច​ជា​សំដៅ​មក​លើ​ខ្លួន​គាត់​ផ្ទាល់។ នៅ​ពេល​នោះ គាត់​ក៏​បាន​ចុះ​ចាញ់​ព្រះ ហើយ​ក៏​បាន​ថ្វាយ​ចិត្ត​របស់​គាត់ ដល់​ព្រះ​យេស៊ូវ។ ក្រោយ​មក លោក​ស្ព័រជិន​ក៏​បាន​សរសេរ​ថា “មុន​ពេល​ខ្ញុំ​ទទួល​ជឿ​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ”។ តាមពិត ជីវិត​របស់​យើង​មិន​បាន​ចាប់​ផ្តើម ជា​មួយ​ព្រះ នៅ​វិនាទី​ដែល​យើង​បាន​សង្គ្រោះ​នោះ​ទេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​កត់​សំគាល់​ថា “ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ”(ទំនុកដំកើង ១៣៩:១៣)។ សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា “ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​ទ្រង់”(កាឡាទី ១:១៥)។ ហើយ​ព្រះ​ទ្រង់​មិន​បាន​ឈប់​ធ្វើ​ការ​ជា​មួយ​យើង ពេល​ដែល​យើង​បាន​សង្រ្គោះ​នោះ​ឡើយ : ពីព្រោះ “ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។…

Read article