រៀនព្រះបន្ទូលហើយ មិនធ្វើតាម
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។ យ៉ាកុប ១:២២ មានរឿងហេតុមួយបានកើតឡើង នៅចំណតរថយន្ត នៅពេលដែលអ្នកបើកបរពីរនាក់ បានឈ្លោះប្រកែកគ្នាឮៗ រឿងឡានមួយបានចតបាំងឡានមួយទៀត មិនឲ្យបើកចេញរួច។ ពួកគេក៏បានប្រើពាក្យអសុរសមកលើគ្នាទៅវិញទៅមក។ អ្វីដែលគួរឲ្យឈឺចាប់នោះគឺ ជម្លោះនេះកំពុងតែកើតឡើង នៅក្នុងចំណតរបស់ព្រះវិហារមួយ។ បុរសទាំងពីរប្រហែលជាទើបតែបានស្តាប់ការអធិប្បាយព្រះបន្ទូលអំពីសេចក្តីស្រឡាញ់ ការអត់ធ្មត់ ឬការអត់ទោស តែពួកគេក៏បានភ្លេចព្រះបន្ទូលនោះអស់ ក្នុងពេលដ៏ក្តៅក្រហាយ។ ពេលខ្ញុំដើរកាត់តាមនោះ ឃើញរឿងហេតុដូចនេះ ខ្ញុំក៏បានគ្រវីក្បាល តែបន្ទាប់មក ខ្ញុំក៏បានដឹងថា ខ្ញុំមិនល្អជាងពួកគេឡើយ។ តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានអានព្រះគម្ពីរ ហើយក៏បានប្រព្រឹត្តអំពើបាបភ្លាម នៅក្នុងការគិតមិនល្អ? តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំប្រព្រឹត្តដូច “មនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម”(យ៉ាកុប ១:២៣-២៤)? ក្នុងបទគម្ពីរនេះ លោកយ៉ាកុបកំពុងអំពាវនាវអ្នកអានរបស់គាត់ កុំឲ្យគ្រាន់តែអានព្រះគម្ពីរ ហើយពិចារណាអំពីការបង្រៀនរបស់ព្រះប៉ុណ្ណោះឡើយ តែក៏ត្រូវប្រព្រឹត្តតាមផងដែរ(ខ.២២)។ គាត់បានកត់សំគាល់ថា ជំនឿដែលពេញលេញ គឺមានន័យថា យើងស្គាល់ព្រះបន្ទូល ហើយអនុវត្តតាម។ កាលៈទេសៈក្នុងជីវិត អាចធ្វើឲ្យយើងពិបាកអនុវត្តតាមការអ្វីដែលព្រះគម្ពីរបានបើកសម្ដែង។ ប៉ុន្តែ យើងអាចទូលសូមឲ្យព្រះវរបិតាជួយ ដ្បិតព្រះអង្គនឹងជួយឲ្យយើងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ ហើយផ្គាប់ព្រះទ័យព្រះអង្គ ដោយការប្រព្រឹត្តតាម។—Leslie Koh…
Read article