ការស្វាគមន៍ពិតប្រាកដ
ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ … តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។ ១ពេត្រុស ៤:៩-១០ “គូមេន កា ណា បា?” (ប្រែមកថា តើអ្នកបានញាំបាយហើយឬនៅ?)។ នេះជាសំណួរដែលអ្នកនឹងឮគេសួរជានិច្ច ពេលអ្នកទៅលេងផ្ទះរបស់ប្រជាជន នៅប្រទេសភីលីពីន ដែលជាស្រុកកំណើតរបស់ខ្ញុំ។ នេះជារបៀបដែលជនជាតិភីលីពីន បង្ហាញចេញនូវការយកចិត្តទុកដាក់ និងសេចក្តីសប្បុរស ចំពោះភ្ញៀវដែលមកលេងផ្ទះរបស់ពួកគេ។ ទោះអ្នកបានឆ្លើយតបដូចម្តេចក៏ដោយ ម្ចាស់ផ្ទះតែងតែរៀបចំអាហារអ្វីមួយ ឲ្យអ្នកបរិភោគ។ ជនជាតិភីលីពបានជឿថា សេចក្តីសប្បុរសពិតប្រាកដ គឺមិនគ្រាន់តែជាការនិយាយគួរសមប៉ុណ្ណោះទេ តែក៏ជាការបង្ហាញចេញនូវការស្វាគមន៍ពិតប្រាកដ តាមរយៈការប្រព្រឹត្តផងដែរ។ រេបិកាក៏ស្គាល់អត្ថន័យនៃសេចក្តីសប្បុរសផងដែរ។ កិច្ចការប្រចាំថ្ងៃរបស់គាត់ ក៏រាប់បញ្ចូលការដងទឹកពីអណ្តូង នៅក្រៅទីក្រុង ហើយកណ្តៀតក្អមទឹកត្រឡប់មកផ្ទះផងដែរ។ មានពេលមួយ អ្នកបម្រើរបស់លោកអ័ប្រាហាំ ដែលកំពុងស្រេកទឹក ដោយសារការធ្វើដំណើរមកពីចម្ងាយ បានសុំទឹករបស់នាងផឹកបន្តិច។ ពេលនោះ នាងក៏បានឲ្យទឹកគាត់ផឹក ដោយគ្មានការស្ទាក់ស្ទើរ (លោកុប្បត្តិ ២៤:១៧-១៨)។ តែនាងរេបិកាបានធ្វើលើសពីនេះទៀត។ ពេលដែលនាងបានឃើញសត្វអូដ្ឋរបស់ភ្ញៀវនាងស្រេកទឹក នាងក៏ប្រញាប់ទៅដងទឹកឲ្យពួកវាផឹកផងដែរ(ខ.១៩-២០)។ នាងបានជួយយកអសារគេ ដោយគ្មានការស្ទាក់ស្ទើរ ទោះនាងត្រូវត្រឡប់ទៅដងទឹកម្តងទៀត ហើយកណ្តៀតក្អមទឹកដ៏ធ្ងន់ក៏ដោយ។ មនុស្សជាច្រើនជួបការលំបាកក្នុងការរស់នៅ ហើយជាញឹកញាប់ អំពើសប្បុរសធម៌តែបន្តិចបន្តួច អាចលើកទឹកចិត្តពួកគេបាន។…
Read article