ការស្វាគមន៍ពិតប្រាកដ

ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ … តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ។ ១ពេត្រុស ៤:៩-១០

“គូមេន កា ណា បា?” (ប្រែ​មក​ថា តើ​អ្នក​បាន​ញាំ​បាយ​ហើយ​ឬ​នៅ?)។ នេះ​ជា​សំណួរ​ដែល​អ្នក​នឹង​ឮ​គេ​សួរ​ជា​និច្ច ពេល​អ្នក​ទៅ​លេង​ផ្ទះ​របស់​ប្រជាជន នៅ​ប្រទេស​ភីលីពីន ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ។ នេះ​ជា​របៀប​ដែល​ជន​ជាតិ​ភីលីពីន បង្ហាញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្តី​សប្បុរស ចំពោះ​ភ្ញៀវ​ដែល​មក​លេង​ផ្ទះ​របស់​ពួក​គេ។ ទោះ​អ្នក​បាន​ឆ្លើយ​តប​ដូចម្តេច​ក៏​ដោយ ម្ចាស់​ផ្ទះ​តែង​តែ​រៀប​ចំ​អាហារ​អ្វី​មួយ ឲ្យ​អ្នក​បរិភោគ។ ជនជាតិ​ភីលីព​បាន​ជឿ​ថា សេចក្តី​សប្បុរស​ពិតប្រាកដ គឺ​មិន​គ្រាន់​តែ​ជា​ការ​និយាយ​គួរសម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បង្ហាញ​ចេញ​នូវ​ការ​ស្វាគមន៍​ពិត​ប្រាកដ តាម​រយៈ​ការ​ប្រព្រឹត្ត​ផង​ដែរ។​

រេបិកា​ក៏​ស្គាល់​អត្ថន័យ​នៃ​សេចក្តី​សប្បុរស​ផង​ដែរ។ កិច្ចការ​ប្រចាំថ្ងៃ​របស់​គាត់ ក៏​រាប់​បញ្ចូល​ការ​ដង​ទឹក​ពី​អណ្តូង នៅ​ក្រៅ​ទីក្រុង ហើយ​កណ្តៀត​ក្អម​ទឹក​ត្រឡប់​មក​ផ្ទះ​ផង​ដែរ។ មាន​ពេល​មួយ អ្នក​បម្រើ​របស់​លោក​អ័ប្រាហាំ ដែល​កំពុង​ស្រេក​ទឹក ដោយសារ​ការ​ធ្វើ​ដំណើរ​មក​ពី​ចម្ងាយ បាន​សុំ​ទឹក​របស់​នាង​ផឹក​បន្តិច។ ពេល​នោះ នាង​ក៏​បាន​ឲ្យ​ទឹក​គាត់​ផឹក ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ (លោកុប្បត្តិ ២៤:១៧-១៨)។

តែ​នាង​រេបិកា​បាន​ធ្វើ​លើស​ពី​នេះ​ទៀត។ ពេល​ដែល​នាង​បាន​ឃើញ​សត្វ​អូដ្ឋ​របស់​ភ្ញៀវ​នាង​ស្រេក​ទឹក នាង​ក៏​ប្រញាប់​ទៅ​ដង​ទឹក​ឲ្យ​ពួកវា​ផឹក​ផង​ដែរ(ខ.១៩-២០)។ នាង​បាន​ជួយ​យក​អសារ​គេ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ទោះ​នាង​ត្រូវ​ត្រឡប់​ទៅ​ដង​ទឹក​ម្តង​ទៀត ហើយ​កណ្តៀត​ក្អម​ទឹក​ដ៏​ធ្ងន់​ក៏​ដោយ។

មនុស្ស​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​រស់​នៅ ហើយ​ជា​ញឹក​ញាប់ អំពើ​សប្បុរស​ធម៌​តែ​បន្តិច​បន្តួច អាច​លើក​ទឹក​ចិត្ត​ពួក​គេ​បាន។ ព្រះ​ទ្រង់​អាច​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​តាម​រយៈ​យើង មិន​មែន​ទាល់​តែ​យើង​ចេះ​អធិប្បាយ ឬ​ដាំ​ពួក​ជំនុំ​នោះ​ឡើយ។ ជួន​កាល យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដោយ​គ្រាន់​តែ​ឲ្យ​ទឹក​គេ​មួយ​កែវ​ក៏​បាន។—Karen Huang

តើ​មាន​នរណា​ខ្លះ ដែល​ប្រហែល​ជា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត? តើ​មាន​ការ​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ?

ឱ​ព្រះវរបិតា នៃ​យើង​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​សួគ៌ សូម​ព្រះអង្គ​បើក​ភ្នែក​ទូល​បង្គំ ឲ្យ​មើល​ឃើញ​តម្រូវ​ការ​របស់​មនុស្ស នៅ​ក្បែរ​ទូល​បង្គំ។ សូម​ព្រះអង្គ​ប្រទាន​ប្រាជ្ញា ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​បង្ហាញ​សេចក្តី​សប្បុរស និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។

To learn more about the stories in Genesis, visit ODBU.org/courses/OT216.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៧-៩ និង លូកា ៩:១៨-៣៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles