April 9, 2022

You are here:
ឡានក្រុងជជែកកម្សាន្ត

ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច។ កូល៉ុស ៤:៦ កាល​ពី​ឆ្នាំ​២០១៩ ក្រុម​ហ៊ុន​ឡានក្រុង​អក់ស្វឺត បាន​ចាប់​ផ្តើម​ប្រើ​កម្ម​វិធី “ឡាន​ក្រុង​ជជែក​កម្សាន្ត” ដែល​បាន​ក្លាយ​ជា​កម្មវិធី​ដ៏​ពេញ​និយម​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ គេ​បាន​រៀប​ចំ​ឡាន​ក្រុង​មួយ​គ្រឿង ដោយ​ជ្រើស​រើស​មនុស្ស ឲ្យ​ឡើង​ជិះ​ឡាន​ក្រុង​នោះ ដោយ​ស្ម័គ្រ​ចិត្ត​ជជែក​កម្សាន្ត​ជា​មួយ​អ្នក​ដំណើរ​ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ គេ​បាន​បង្កើត​កម្ម​វិធី​នេះ​ឡើង ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​ស្រាវជ្រាវ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​រក​ឃើញ​ថា ៣០​ភាគ​រយ​នៃ​ជន​ជាតិ​អង់គ្លេស កំពុង​រស់​នៅ ដោយ​គ្មាន​ការ​សន្ទនា​ដ៏​មាន​ន័យ យ៉ាង​ហោច​ណាស់ មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍។ មនុស្ស​ជា​ច្រើន​ទំនង​ជា​មាន​ភាព​ឯកោ ដោយសារ​គ្មាន​នរណា​ម្នាក់ ជជែក​ជា​មួយ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​អ្នក​និយាយ​ជា​មួយ។ ខណៈ​ពេល​ដែល​ខ្ញុំ​ពិចារណា អំពី​សារៈ​សំខាន់​នៃ​ការ​សន្ទនា ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹកចាំ​អំពី​ការ​ជជែក​គ្នា ដែល​មាន​ពេញ​ដោយ​ព្រះគុណ​ព្រះ។ ពេល​នោះ ខ្ញុំ​មាន​ពេញ​ដោយ​អំណរ និង​ការ​លើក​ទឹក​ចិត្ត ហើយ​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ទំនាក់​ទំនង​កាន់​តែ​ជ្រាលជ្រៅ​ផង​ដែរ។ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​របស់​គាត់ ដោយ​បង្រៀន​ពួក​គេ​អំពី​គោល​ការណ៍​នៃ​ការ​រស់​នៅ​ជា​គ្រីស្ទាន​ពិត​ប្រាកដ ដែល​ក្នុង​នោះ គាត់​ក៏​បាន​បង្រៀន​ផង​ដែរ​ថា  របៀប​យើង​សន្ទនា​គ្នា អាច​បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់ ដល់​មនុស្ស​គ្រប់​គ្នា​ដែល​យើង​ជួប។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា “ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច”(៤:៦)។ ត្រង់​ចំណុច​នេះ គាត់​បាន​រំឭក​អ្នក​អាន​របស់​គាត់​ថា គុណ​ភាព​នៃ​ពាក្យ​សម្តី​ទាំង​នោះ “ដែល​ប្រកប​ដោយ​ព្រះគុណ” នាំ​មក​នូវ​ការ​លើក​ទឹក​ចិត្ត​ពិត​ប្រាកដ សម្រាប់​អ្នក​ដទៃ។ ពេល​ណា​អ្នក​មាន​ឱកាស​មាន​ការ​សន្ទនា​ដ៏​ល្អ…

Read article