ឈ្នះភាពងងឹត
កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ។ យ៉ូហាន ១៣:៣០ រឿងប្រលោមលោកដែលលោកអេលី វេសែល(Eli Wiesel) បាននិពន្ធមានចំណងជើងថា យប់ដ៏ងងឹត បាននាំអ្នកអានស្វែងយល់ អំពីរឿងដ៏រន្ធត់នៃអំពើប្រល័យពូជសាសន៍ដែលជនជាតិយូដាបានទទួលរង។ ផ្អែកទៅលើបទពិសោធន៍ដែលគាត់មាន នៅក្នុងជំនុំមរណៈរបស់ពួកណាហ្ស៊ី គាត់បានសរសេរអំពីភាពផ្ទុយគ្នារវាងរឿងក្នុងព្រះគម្ពីរនិក្ខមនំ និងរឿងពិតដែលជនជាតិគាត់បានជួប។ គាត់បានរៀបរាប់ថា លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលបានរួចផុតពីភាពជាទាសករក្នុងទឹកដីអេស៊ីព្ទ បន្ទាប់ពីពួកគេបានប្រារព្ធធ្វើបុណ្យរំលងជាលើកទី១(និក្ខមនំ ១២) ប៉ុន្តែ ពួកណាហ្ស៊ីអ៊ីត្លែបានចាប់ខ្លួនអ្នកដឹកនាំជនជាតិយូដា នៅក្រោយថ្ងៃបុណ្យរំលង។ ដើម្បីកុំឲ្យយើងរិះគន់លោកវេសែល និងការប្រៀបធៀបដ៏ចម្លែករបស់គាត់ ចូរយើងពិចារណា អំពីភាពផ្ទុយគ្នាស្រដៀងនេះ ដែលមានក្នុងព្រះគម្ពីរ។ នៅពេលយប់ថ្ងៃបុណ្យរំលង គេបានរំពឹងថា ព្រះយេស៊ូវនឹងរំដោះរាស្រ្តរបស់ព្រះឲ្យរួចពីនឹមត្រួតត្រាដ៏ឈឺចាប់របស់ចក្រភពរ៉ូម៉ាំង តែផ្ទុយទៅវិញ ព្រះអង្គបានអនុញ្ញាតឲ្យគេចាប់ព្រះកាយព្រះអង្គ មុននឹងយកព្រះអង្គទៅកាន់ទោស ហើយធ្វើគុត។ លោកយ៉ូហានបាននាំយើង ចូលទៅក្នុងទិដ្ឋភាពដ៏បរិសុទ្ធ មុនពេលគេចាប់ព្រះកាយព្រះអង្គ។ នៅយប់នោះ ព្រះអង្គមានការតប់ប្រម៉ល់ក្នុងព្រះទ័យ ដោយសារព្រះអង្គជ្រាបអំពីរឿងដែលហៀបនឹងកើតឡើងចំពោះព្រះអង្គ ហើយក្នុងពិធីលៀងព្រះអម្ចាស់ ព្រះអង្គក៏បានថ្លែងទំនាយអំពីអ្នកដែលនឹងក្បត់ព្រះអង្គ(យ៉ូហាន ១៣:២១)។ បន្ទាប់មក ព្រះអង្គក៏បានធ្វើនូវរឿងមួយ ដែលយើងស្ទើរតែមិនអាចយល់ ដោយកាច់នំប៉័ងឲ្យសិស្សដែលក្បត់ព្រះអង្គ។ ព្រះគម្ពីរបានចែងថា “កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ”(ខ.៣០)។…
Read article