April 20, 2022

You are here:
សេចក្តីស្រឡាញ់ដែលមិនខ្លាចការឈឺចាប់

បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ។ យ៉ូហាន ១៤:១៥ បន្ទាប់​ពី​មិត្ត​ភក្តិ​ម្នាក់​បាន​បញ្ចប់​មិត្ត​ភាព ដែល​យើង​មាន​ជា​មួយ​គ្នា​ប្រហែល​១​ទសវត្សរ៍ ដោយ​គ្មាន​ការ​បក​ស្រាយ​អ្វី​សោះ ខ្ញុំ​ក៏​បាន​វិល​ត្រឡប់​ទៅ​រក​ទម្លាប់​ចាស់​របស់​ខ្ញុំ​វិញ ដោយ​ជៀស​វាង​ភាព​ស្និទ្ធស្នាល​ជា​មួយ​អ្នក​ដទៃ។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជម្នះ​ការ​ពិបាក​ចិត្ត ខ្ញុំ​ក៏​បាន​ដក​សៀវភៅ​ដែល​មាន​សន្លឹក​កណ្តាច​មួយ​ក្បាល ចេញ​ពី​ធ្នើរ​សៀវភៅ។ សៀវភៅ​នោះ​មាន​ចំណង​ជើង​ថា សេចក្តី​ស្រឡាញ់​ទាំង​៤ ជា​ស្នាដៃ​និពន្ធ​របស់​លោក​ស៊ី អេស លូអ៊ីស(C. S. Lewis)។ លោក​លូអ៊ីស បាន​ធ្វើ​ការ​សង្កេត​ដ៏​មាន​អំណាច​មួយ អំពី​សេចក្តី​ស្រឡាញ់ ដែល​តម្រូវ​ឲ្យ​មាន​ភាព​ងាយ​រង​គ្រោះ។ ក្នុង​សៀវភៅ​នោះ គាត់​បាន​លើក​ឡើង​ថា ពេល​ដែល​មនុស្ស​ម្នាក់​ហ៊ាន​ប្រថុយ​ស្រឡាញ់​នរណា​ម្នាក់ អ្នក​នោះ​កំពុង​ធ្វើ​ការ​វិនិយោគ ដែល​គ្មាន​សុវត្ថិភាព។  គាត់​ថា ការ​ស្រឡាញ់​អ្វី​ក៏​ដោយ នឹង​នាំ​ឲ្យ​ចិត្ត​របស់​អ្នក​ ត្រូវ​គេ​ច្របាច់ ហើយ​អាច​ខូច​ខ្ទេច។ ពាក្យ​ពេចន៍​របស់​គាត់​ក្នុង​សៀវភៅ​នោះ បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​កាល​ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់​ជា​លើក​ទី​៣ ដល់​ពួក​សាវ័ក​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​(យ៉ូហាន ២១:១-១៤) បន្ទាប់​ពី​លោក​ពេត្រុស​បាន​បដិសេធ​ថា មិន​ស្គាល់​ព្រះ​អង្គ មិន​មែន​តែ​មួយ​ដង តែ​បី​ដង(១៨:១៥-២៧)។ ព្រះយេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា “ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី?”(២១:១៥) បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ទទួល​រង​ការ​ក្បត់ និង​ការ​បដិសេធន៍​រួច​មក ព្រះ​អង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ពេត្រុស ដោយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ក្លាហាន មិន​មាន​ការ​ភ័យ​ខ្លាច ឲ្យ​មាន​កម្លាំង មិន​​មាន​ភាព​កម្សោយ ឲ្យ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​​អស់​សង្ឃឹម។…

Read article