អរព្រះគុណព្រះ ក្នុងទិវាផែនដី
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា។ លោកុប្បត្ដិ ២:១៥ ទិវាផែនដីជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគេតែងតែប្រារព្ធធ្វើ នៅថ្ងៃទី២២ មេសា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មនុស្សជាង១ពាន់លាន នៅក្នុងប្រទេសប្រហែល២រយ បានចូលរួម នៅក្នុងសកម្មភាពអប់រំ និងការបម្រើសហគមន៍។ ជារៀងរាល់ឆ្នាំ ទិវាផែនដីបានក្រើនរំឭក អំពីសារៈសំខាន់នៃការថែរក្សាភពផែនដីដ៏អស្ចារ្យរបស់យើង។ ប៉ុន្តែ មនុស្សយើងមានកាតព្វកិច្ចថែរក្សាការពារបរិស្ថាន មុនពេលគេប្រារព្ធធ្វើទិវានេះ គឺចាប់តាំងពីសម័យដែលព្រះទ្រង់បានបង្កើតមនុស្សដំបូង ឲ្យរស់នៅលើផែនដីនេះ។ ក្នុងកណ្ឌលោកុប្បត្តិ យើងឃើញថា ព្រះទ្រង់បានបង្កើតចក្រវាលទាំងមូល ហើយក៏បានបង្កើតពិភពលោក ធ្វើជាកន្លែងសម្រាប់មនុស្សរស់នៅ។ ព្រះអង្គមិនគ្រាន់តែបានរចនាកំពូលភ្នំ និងវាលទំនាបឲ្យមានភាពស្រស់ស្អាតប៉ុណ្ណោះទេ តែក៏បានបង្កើតសួនច្បាអេដែន ធ្វើជាកន្លែងដ៏ស្រស់ស្អាត ដោយប្រទានអាហារ ជម្រក និងសម្រស់ សម្រាប់មនុស្ស និងសត្វដែលរស់នៅទីនោះផងដែរ(លោកុប្បត្តិ ២:៨-៩)។ បន្ទាប់ពីព្រះអង្គបានបញ្ចូលខ្យល់ដង្ហើមជីវិត ទៅក្នុងមនុស្ស ដែលជាស្នាព្រះហស្តសំខាន់បំផុត ព្រះអង្គក៏បានដាក់ពួកគេនៅក្នុងសួនច្បារនេះ(ខ.៨,២២) ហើយក៏បានឲ្យពួកគេមានការទទួលខុសត្រូវ នៅក្នុងការ “ធ្វើការ និងថែរក្សាសួនច្បារនេះ”(ខ.១៥)។ បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ា ត្រូវព្រះទ្រង់បណ្តេញចេញពីសួនច្បារនោះ ការថែរក្សាស្នាព្រះហស្តដែលព្រះអង្គបានបង្កើត មានការពិបាកកាន់តែខ្លាំង(៣:១៧-១៩) តែសព្វថ្ងៃនេះ ព្រះទ្រង់នៅតែថែរក្សាភពផែនដី និងមនុស្សសត្វ ដែលរស់នៅលើភពផែនដី(ទំនុកដំកើង ៦៥:៩-១៣)…
Read article