ការអ្វីដែលសំខាន់
ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្តី ដែលនាំឲ្យមេត្រីគ្នា និងសេចក្តីទាំងប៉ុន្មាន ដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ។ រ៉ូម ១៤:១៩ មិត្តភក្តិខ្ញុំម្នាក់បានរំឭក អំពីពេលដែលបងប្អូនរួមជំនឿ ជាមិត្តរួមការងារ បានសួរនាងដោយត្រង់ៗថា តើនាងបានចូលរួមជាមួយគណបក្សនយោបាយមួយណា។ គោលបំណងរបស់គាត់ នៅក្នុងការសួរសំណួរនេះ ហាក់ដូចជាដើម្បីរកមើលថា គាត់អាចយល់ស្របនឹងនាង នៅត្រង់បញ្ហាណាខ្លះ ដែលកំពុងមិនធ្វើឲ្យសហគមន៍របស់ពួកគេបែកបាក់គ្នា។ នាងក៏បានព្យាយាមស្វែងរកចំណុច ដែលនាងអាចយល់ស្របនឹងគាត់ផងដែរ រួចនាងគ្រាន់តែឆ្លើយតបថា “ដោយសារយើងជាអ្នកជឿដូចគ្នា ខ្ញុំគ្រាន់តែចង់និយាយផ្ដោតទៅលើការរួបរួមរបស់យើង ក្នុងព្រះគ្រីស្ទប៉ុណ្ណោះ”។ ពួកជំនុំក៏មានការបាក់បែកគ្នា នៅសម័យសាវ័កប៉ុលផងដែរ ដោយសារបញ្ហាផ្សេងៗ ដែលមានដូចជា ការខ្វែងគំនិតគ្នាអំពីអាហារ ដែលគួរបរិភោគឬអត់ និងអំពីថ្ងៃណាជាថ្ងៃបរិសុទ្ធ។ បញ្ហាទាំងនេះ បាននាំឲ្យមានការបែកបាក់ ក្នុងចំណោមគ្រីស្ទបរិស័ទនៅទីក្រុងរ៉ូម។ ទោះពួកគេមានការប្រកាន់ខ្ជាប់ទាំងស្រុង តាមទស្សនៈខុសៗគ្នាក៏ដោយ ក៏សាវ័កប៉ុលបានរំឭកពួកគេថា ពួកគេសុទ្ធតែត្រូវរស់នៅថ្វាយព្រះយេស៊ូវ ដូចគ្នា(រ៉ូម ១៤:៥-៩)។ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យ ធ្វើការអ្វីដែលនាំមានសេចក្តីមេត្តា ហើយស្អាងចិត្តគ្នាទៅវិញទៅមកវិញ ជាជាងប្រកាន់ទោសគ្នាទៅវិញទៅមក(ខ.១៩)។ នៅសម័យ ដែលប្រទេសជាតិ ពួកជំនុំ និងសហគមន៍ជាច្រើនមានការបែកបាក់គ្នា ដោយសារបញ្ហាតូចធំ យើងអាចចង្អុលបង្ហាញគ្នាទៅវិញទៅមក ឲ្យងាកទៅរកសេចក្តីពិតនៃការរួបរួម ជាព្រះរាជកិច្ច ដែលព្រះយេស៊ូវបានសម្រេចនៅលើឈើឆ្កាងដើម្បីឲ្យយើងអាចរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។ សាវ័កប៉ុលបានរំឭកយើងថា…
Read article