ចេះច្រៀងឡើងវិញ
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ។ សេផានា ៣:១៤ សត្វចាបទឹកឃ្មុំ នៅប្រទេសអូស្រ្តាលី កំពុងតែជួបបញ្ហា ដោយសារពួកវាកំពុងតែភ្លេចបទចម្រៀងរបស់ពួកវា។ កាលពីមុន ពួកវាជាពូជសត្វដែលមានចំនួនច្រើនជាបរិបូរ តែសព្វថ្ងៃនេះ ពួកវានៅសល់តែ៣រយក្បាលប៉ុណ្ណោះ។ ដោយសារពួកវាមានចំនួនកាន់តែតិច នោះសត្វចាបឈ្មោលដែលចេះច្រៀងក៏មានចំនួនកាន់តែតិច ធ្វើឲ្យសត្វចាបក្មេងៗ ពិបាករកឱកាសរៀនច្រៀងតាម។ ដូចនេះ ពួកចាបឈ្មោលក៏បានភ្លេចបទចម្រៀងពិសេសរបស់ពួកវា ហើយមិនអាចទាក់ទាញពួកសត្វចាបញី ដើម្បីបន្តពូជបាន។ តែអរព្រះគុណព្រះអង្គ ពួកអភិរក្សសត្វព្រៃមានគម្រោងជួយសង្គ្រោះសត្វចាបទឹកឃ្មុំ ដោយចាក់ចម្រៀង ឲ្យពួកវាស្តាប់។ ពួកគេក៏បានថតសម្លេងពួកវាច្រៀង ហើយចាក់ឲ្យពួកចាបឈ្មោលក្មេងៗស្តាប់ ដើម្បីឲ្យពួកវាអាចរៀនបទចម្រៀងរបស់ពួកវា។ ពួកចាបឈ្មោលក៏បានចេះបទចម្រៀងនោះ ហើយក៏បាននាំគ្នាច្រៀង ដើម្បីទាក់ទាញពួកចាបញីឡើងវិញ។ ដូចនេះ គេសង្ឃឹមថា ពូជចាបនេះនឹងមានចំនួនច្រើនឡើងវិញ។ ហោរាសេផានា បានថ្លែងទំនាយទៅកាន់ជាតិសាសន៍មួយ ដែលកំពុងមានរឿងធំ។ សង្គមរបស់ពួកគេមានពេញដោយអំពើពុករលួយ បានជាគាត់ប្រកាស ឲ្យពួកគេដឹងថា ព្រះទ្រង់នឹងជំនុំជម្រះពួកគេមិនខានទេ(សេផានា ៣:១-៨)។ ក្រោយមក បទទំនាយនេះក៏បានសម្រេច តាមរយៈការចូលកាន់កាប់របស់សាសន៍ដទៃ និងការនិរទេសរបស់ពួកគេ ហើយពួកបណ្តាជនក៏បានភ្លេចបទចម្រៀងនៃដួងចិត្តរបស់ពួកគេផងដែរ(ទំនុកដំកើង ១៣៧:៤)។ ប៉ុន្តែ លោកសេផានាបានទទួលការបើកសម្ដែង ឲ្យឃើញលើសពីការជំនុំជម្រះនេះទៀត…
Read article