ដំណាក់កាល ក្នុងការលូតលាស់ក្នុងជំនឿ
ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។ យ៉ាកុប ១:៤ កាលខ្ញុំទើបចាប់ផ្តើមការដាំដុះក្នុងច្បារដំណាំ ខ្ញុំតែងតែក្រោកពីព្រលឹម ហើយប្រញាប់ទៅមើលដំណាំបន្លែរបស់ខ្ញុំ ក្រែងលោមានពន្លកដុះចេញ។ តែខ្ញុំមិនឃើញមានអ្វីប្លែកសោះ។ បន្ទាប់ពីខ្ញុំបានស្រាវជ្រាវក្នុងអ៊ីនធឺណិត អំពី “សួនច្បារដែលមានការលូតលាស់ឆាប់រហ័ស” ខ្ញុំក៏បានដឹងថា ការចេញពន្លកជាដំណាក់កាលសំខាន់ជាងគេ ក្នុងការលូតលាស់របស់ដំណាំ។ ពេលដែលខ្ញុំ បានដឹងថា ខ្ញុំមិនអាចបង្ខំបន្លែរបស់ខ្ញុំ ឲ្យឆាប់លូតលាស់ ក្នុងដំណាក់កាលនេះបាន ខ្ញុំក៏បានមើលឃើញតម្លៃរបស់ពន្លកតូចៗ ដែលមានកម្លាំងប្រឹងដុះ ចេញពីដីទៅរកពន្លឺថ្ងៃ និងការស៊ូទ្រាំរបស់ពួកវា នៅក្នុងអាកាសធាតុដែលមានការផ្លាស់ប្តូរជានិច្ច។ បន្ទាប់ពីខ្ញុំបានរង់ចាំដោយអត់ធ្មត់ អស់រយៈពេលពីរបីសប្តាហ៍ ទីបំផុត ខ្ញុំក៏បានស្វាគមន៍ពន្លកពណ៌បៃតងខ្ចីជាច្រើន ដែលកំពុងលូតចេញពីក្នុងដី។ ជួនកាល យើងងាយនឹងសរសើរភាពជោគជ័យ ក្នុងជីវិតយើង ដោយមិនបានទទួលស្គាល់ថា ការលូតលាស់ ក្នុងចារិកលក្ខណៈរបស់យើង ច្រើនតែកើតចេញពីការឆ្លងកាត់ពេលវេលា និងការតស៊ូ។ សាវ័កយ៉ាកុបបានបង្រៀនយើង ឲ្យរាប់ទុក្ខលំបាក ឬការល្បងលផ្សេងៗ ជាក្តីអំណរសព្វគ្រប់វិញ(យ៉ាកុប ១:២)។ ប៉ុន្តែ តើការល្បងលផ្សេងៗអាចមានអ្វីដែលគួរឲ្យអរសប្បាយ? ជួនកាលព្រះទ្រង់អនុញ្ញាតឲ្យយើងឆ្លងកាត់បញ្ហាប្រឈម និងទុក្ខលំបាក ដើម្បីឲ្យយើងអាចផ្លាស់ប្រែ ស្របតាមការត្រាស់ហៅរបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យ ឲ្យយើងឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត ដើម្បីឲ្យយើងបានពេញវ័យ បានគ្រប់លក្ខណ៍…
Read article