ឪពុកនៃសេចក្តីកុហក
កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង។ យ៉ូហាន ៨:៤៤ វីចទ័រ(Victor) បានញៀននឹងការមើលរូបអាសអាភាសបន្តិចម្តងៗ។ មិត្តភក្តិរបស់គាត់ជាច្រើនបានមើលរូបអាសអាភាស ហើយគាត់ក៏បានធ្លាក់ចូលទៅក្នុងការមើលរូបអាសអាភាសផងដែរ ដោយសារគាត់មានអារម្មណ៍ថា អផ្សុក ក្នុងការរស់នៅ។ ប៉ុន្តែ ឥឡូវនេះ គាត់ដឹងថា គាត់មានកំហុសធ្ងន់ប៉ុណ្ណា ដោយសារការមើលរូបអាសអាភាសនោះ។ គាត់បានធ្វើបាបទាស់នឹងព្រះ ហើយក៏បានធ្វើឲ្យភរិយាគាត់មានទុក្ខលំបាកយ៉ាងខ្លាំង។ គាត់ក៏បានប្តេជ្ញាចិត្តថា គាត់នឹងឈប់មើលរូបអាសអាភាសទៀត។ តែគាត់មានការភ័យខ្លាចថា គាត់យឺតពេលហើយ។ តើគាត់អាចស្រោចស្រង់ទំនាក់ទំនងប្តីប្រពន្ធរបស់គាត់បានទេ? តើគាត់នឹងមានសេរីភាព ហើយបានទទួលការអត់ទោសទាំងស្រុងឬទេ? អារក្ស ដែលជាខ្មាំងសត្រូវរបស់យើង បានល្បួងយើង ដោយនាំឲ្យយើងគិតថា ការល្បួងនោះមិនមែនជារឿងធំដុំទេ។ វានំាយើងឲ្យគិតថា នរណាក៏ធ្វើរឿងនោះដែរ។ វាមិនអីទេ? ប៉ុន្តែ ពេលណាយើងធ្លាក់ចូលក្នុងឧបាយកលរបស់វាហើយ វាបែរជានិយាយប្រាប់យើងថា យឺតពេលហើយ! ឯងបានជ្រុលខ្លួនហើយ! ឯងគ្មានសង្ឃឹមទេ ឥឡូវនេះ! ខ្មាំងសត្រូវខាងវិញ្ញាណនិយាយតែពាក្យអ្វី ដែលអាចបំផ្លាញយើង ពេលដែលយើងកំពុងតែស្ថិតក្នុងសង្គ្រាមខាងវិញ្ញាណ។ ព្រះយេស៊ូវមានបន្ទូលថា “វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ បើអារក្សជាឪពុកនៃសេចក្តីកុហក…
Read article