May 3, 2022

You are here:
ចង់មានគ្រួសារដ៏កក់ក្តៅ

ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ។ ទំនុកដំកើង ៦២:៨ អ៊ែន (Anne) ជា​តួឯក នៅ​ក្នុង​រឿង​និទាន ដែល​មាន​ចំណង​ជើង​ថា អ៊ែន ជា​មនុស្ស​និយាយ​ច្រើន  ។ នាង​ចង់​មាន​គ្រួសារ​ខ្លាំង​ណាស់។ ដោយសារ​នាង​ជា​ក្មេង​កំព្រា នោះ​នាង​មិន​មាន​សង្ឃឹម​ថា នឹង​អាច​មាន​គ្រួសារ​ដ៏​កក់​ក្តៅ​បាន​ឡើយ។ តែ​ក្រោយ​មក នាង​ក៏​បាន​ដឹង​ថា បុរស​វ័យ​ចំណាស់​ឈ្មោះ​ម៉ាថាយ (Matthew) និង​ប្អូន​ស្រី​របស់​គាត់​ឈ្មោះ ម៉ារីឡា (Marilla) ចង់​ឲ្យ​នាង​មក​រស់​នៅ​ជា​មួយ​ពួក​គេ។  នៅ​ក្នុង​ការ​ជិះ​ឡាន ទៅ​ផ្ទះ​របស់​ពួក​គេ អ៊ែន​បាន​សុំទោស​ពួកគេ ដោយសារ​នាង​ចេះ​តែ​និយាយ​ពី​នេះ​ពី​នោះ​ឥត​ឈប់ ប៉ុន្តែ លោក​ម៉ាថាយ ដែល​ជា​មនុស្ស​ស្ងាត់​ស្ងៀម ក៏​បាន​ប្រាប់​នាង​ថា នាង​អាច​និយាយ​ច្រើន​ប៉ុណ្ណា​ក៏​បាន គាត់​មិន​ថា​អី​ទេ។ ពាក្យ​សម្តី​នេះ ប្រៀប​ដូច​ជា​តន្ត្រី​ដ៏​ពីរោះ សម្រាប់​ត្រចៀក​នាង។ កាល​ពី​មុន នាង​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​ចង់​នៅ​ក្បែរ​នាង កុំ​ថា​ឡើយ ចង់​ស្តាប់​នាង​និយាយ។ បន្ទាប់​ពី​នាង​បាន​ទៅ​ដល់​ផ្ទះ​ពួក​គេ ក្តី​សង្ឃឹម​របស់​នាង​បាន​រលាយ​អស់ ពេល​ដែល​នាង​បាន​ដឹង​ថា បង​ប្អូន​ដែល​នាង​មក​នៅ​ជា​មួយ​នេះ កំពុង​តែ​គិត​ចង់​រក​ក្មេង​ប្រុស​ម្នាក់ ឲ្យ​មក​ជួយ​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​របស់​ពួក​គេ។ នាង​ខ្លាច​គេ​បញ្ជូន​នាង​ទៅ​មណ្ឌល​កុមារ​កំព្រា​វិញ តែ​ក្តី​ស្រមៃ​របស់​នាង ដែល​ចង់​មាន​គ្រួសារ​ដែល​មាន​ក្តី​ស្រឡាញ់ ក៏​បាន​ក្លាយ​ជា​ការ​ពិត ពេល​ដែល​ពួក​គេ​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នេះ។ យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ចង់​រាប់​រក​យើង…

Read article