May 4, 2022

You are here:
ចិត្តដែលចង់បម្រើ

ហើយ​ដោយ​គេ​ឃើញ​ភស្តុតាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរដំកើង​ដល់​ព្រះ។ ២កូរិនថូស ៩:១៣ មាន​អង្គការ​គ្រីស្ទបរិស័ទ​មួយ នៅ​ទីក្រុង​ខាលស៍ប៊ែត រដ្ឋ​ញូមិចស៊ីកូ បាន​ជួយ​ទ្រទ្រង់​សហគមន៍​របស់​ខ្លួន ដោយ​ផ្តល់​ឲ្យ​នូវ​អាហារ​ជាង​៤៨០០០គីឡូក្រាម ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ជន​ក្នុង​តំបន់ ​ជា​រៀង​រាល់​ខែ ។ អ្នក​ដឹក​នាំ​អង្គការ​នេះ​ក៏​បាន​ចែក​ចាយ​ថា “យើង​នឹង​ទទួល​ស្វាគមន៍​ប្រជាជន​ដែល​មក​ទីនេះ ហើយ​បំពេញ​តម្រូវការ​របស់​ពួក​គេ​តែ​ម្តង។ គោលដៅ​របស់​យើង​ គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ខាង​រូបកាយ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួកគេ​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​ខាង​វិញ្ញាណ​របស់​ខ្លួន”។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រើ​អ្វី​ដែល​យើង​បាន​ទទួល ធ្វើ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ ដោយ​នាំ​សហគមន៍​របស់​យើង ចូល​ទៅ​ជិត​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​បង្កើត​ចិត្ត ដែល​ចង់​បម្រើ ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ? យើង​បង្កើត​ចិត្ត​ដែល​ចង់​បម្រើ ដោយ​ទូល​សូម​ព្រះ ឲ្យ​បង្ហាញ​យើង នូវ​របៀប​ប្រើ​អំណោយ​ទាន ដែល​ព្រះអង្គ​ប្រទាន​យើង ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​(១ពេត្រុស ៤:១០)។ យើង​អាច​ធ្វើ​ដូចនេះ​បាន ដោយ​បង្ហាញ​ចេញ​នូវ “ការ​អរ​ព្រះគុណ​ព្រះ” សម្រាប់​ព្រះពរ​ជា​បរិបូរ​ដែល​ព្រះអង្គ​ប្រទាន​យើង​(២កូរិនថូស ៩:១២)។ ការ​បម្រើ​អ្នក​ដទៃ ជា​ផ្នែក​ដ៏​សំខាន់​មួយ ក្នុង​ព្រះរាជ​កិច្ច​របស់​ព្រះ​យេស៊ូវ។ កាល​ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ហើយ​ប្រទាន​អាហារ ដល់​មនុស្ស​ស្រេក​ឃ្លាន ព្រះ​អង្គ​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ស្គាល់​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ យើង​អាច​យក​តម្រាប់​តាម​គំរូ​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​អង្គ ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​សហគមន៍​របស់​យើង។ ប្រាជ្ញា​របស់​ព្រះអង្គ​បាន​រំឭក​យើង​ថា ពេល​ណា​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ តាម​រយៈ​ការ​ប្រព្រឹត្តិ​របស់​យើង “អ្នក​ដទៃ នឹង​សរសើរ​ដំកើង​ព្រះ​អង្គ”(ខ.១៣)។ ការ​បម្រើ​មិន​មែន​ដើម្បី​លើក​ដំកើង​ខ្លួន​ឯង…

Read article