ព្រះអង្គស្គាល់ពួកគេច្បាស់បំផុត
ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង។ ទំនុកដំកើង ១៣៩:១ មានពេលមួយ អ្នកស្រី លៀ(Lea) ហៀបទៅធ្វើការ ជាគិលានុបដ្ឋាយិកា នៅប្រទេសតៃវ៉ាន់ ក្នុងពេលឆាប់ៗខាងមុខ។ ការងារនៅប្រទេសតៃវ៉ាន់ នឹងជួយឲ្យនាងអាចផ្គត់ផ្គង់ក្រុមគ្រួសាររបស់នាង បានច្រើនជាងការងារនៅទីក្រុងម៉ានីល ប្រទេសភីលីពីន ដែលមិនសូវមានឱកាសការងារច្រើន។ នៅពេលយប់មុននាងចាកចេញទៅប្រទេសតៃវ៉ាន់ នាងក៏បានណែនាំប្អូនស្រីរបស់នាង ដែលកំពុងមើលថែកូនស្រីរបស់នាង មានអាយុ៥ឆ្នាំ។ អ្នកស្រី លៀបានពន្យល់ប្អូនស្រីនាងថា “កូនស្រីបងនឹងញាំថ្នាំវីតាមីន បើសិនជាប្អូនឯងឲ្យនាងញាំប័រសណ្តែកដីមួយស្លាបព្រា។ ហើយត្រូវចាំថា នាងមិនហ៊ានទៅលេងជាមួយគេ ព្រោះនាងអៀន។ នាងនឹងលេងជាមួយបងប្អូនជីដូនមួយរបស់នាងមិនខាន។ ហើយនាងខ្លាចកន្លែងងងឹត…”។ ខណៈពេលដែលអ្នកស្រី លៀ អង្គុយមើលទៅខាងក្រៅ តាមបង្អួចយន្តហោះ នៅថ្ងៃបន្ទាប់ នាងក៏បានអធិស្ឋានថា ឱព្រះអម្ចាស់ ក្រៅពីព្រះអង្គ គ្មាននរណាស្គាល់កូនស្រីទូលបង្គំច្បាស់ជាងទូលបង្គំឡើយ។ ទូលបង្គំមិនអាចនៅក្បែរនាង តែព្រះអង្គគង់នៅជាមួយនាងជានិច្ច។ យើងស្គាល់មនុស្សដែលយើងស្រឡាញ់ ហើយយើងកត់សម្គាល់ពួកគេជាលម្អិត ព្រោះពួកគេមានតម្លៃចំពោះយើងណាស់។ ពេលណាយើងមិនអាចនៅក្បែរពួកគេ ដោយសារកាលៈទេសៈផ្សេងៗ យើងច្រើនតែមានការថប់បារម្ភថា ដោយសារគ្មាននរណាម្នាក់ស្គាល់ពួកគេបានច្រើនដូចយើង នោះពួកគេកាន់តែងាយរងគ្រោះ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក១៣៩ ស្តេចដាវីឌបានរំឭកយើងថា គ្មាននរណាស្គាល់យើងច្បាស់ ដូចព្រះអម្ចាស់ឡើយ។ ម្យ៉ាងទៀត ព្រះអង្គក៏ស្គាល់មនុស្សជាទីស្រឡាញ់របស់យើងច្បាស់ផងដែរ(ខ.១-៤)។…
Read article