ស្រឡាញ់ដូចម្តាយបង្កើត
ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា។ ១ថែស្សាឡូនិច ២:៧-៨ មានពេលមួយ អ្នកស្រីវនីតា(Juanita) បានប្រាប់ក្មួយប្រុសរបស់គាត់ អំពីការចម្រើនវ័យធំឡើង ក្នុងអំឡុងសម័យមហាវិបត្តិសេដ្ឋកិច្ចពិភពលោក។ ក្រុមគ្រួសាររបស់គាត់មានតែផ្លែប៉ោមសម្រាប់បរិភោគ និងសាច់សត្វព្រៃដែលឪពុករបស់គាត់អាចផ្តល់ឲ្យ។ ពេលណាឪពុកគាត់បាញ់បានសត្វកំប្រុកមួយក្បាល សម្រាប់ធ្វើម្ហូបពេលល្ងាច ម្តាយរបស់គាត់តែងតែនិយាយថា “ឲ្យម៉ាក់ញាំក្បាលកំប្រុក។ ម៉ាក់ចង់ញាំតែប៉ុណ្ណេះទេ។ វាជាសាច់ដែលឆ្ងាញ់បំផុត”។ ជាច្រើនឆ្នាំក្រោយមក អ្នកស្រីវនីតាក៏បានដឹងថា នៅលើក្បាលសត្វកំប្រុកគ្មានសាច់សម្រាប់បរិភោគទេ។ ម្តាយរបស់នាងមិនបានញាំវាឡើយ គឺគ្រាន់តែបានធ្វើជាញាំវា យ៉ាងឆ្ងាញ់ពិសារ “ដើម្បីឲ្យកូនៗអាចញាំសាច់បានច្រើន ដោយមិនបាច់ព្រួយបារម្ភអំពីគាត់”។ ខណៈពេលដែលយើងប្រារព្ធទិវាអ្នកម្តាយ នៅថ្ងៃស្អែកនេះ សូមយើងនឹកចាំ អំពីការលះបង់របស់អ្នកម្តាយទាំងឡាយ ដើម្បីកូន។ ចូរយើងអរព្រះគុណព្រះអង្គ ដែលបានប្រទានពួកគាត់មកក្នុងជីវិតយើង ហើយខិតខំស្រឡាញ់ ឲ្យបានច្រើនដូចពួកគាត់។ សាវ័កប៉ុលបានបម្រើពួកជំនុំ នៅទីក្រុងថែស្សាឡូនីច ដូច “ម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនីច ២:៧)។ គាត់បានស្រឡាញ់ពួកគេខ្លាំងណាស់ ដោយតយុទ្ធនឹង “ការប្រឆាំងដ៏ខ្លាំងក្លា”របស់អ្នកមិនជឿ ដើម្បីថ្លែងប្រាប់ពួកគេ អំពីព្រះយេស៊ូវ ហើយថែមទាំងចែកជីវិតគាត់ជាមួយពួកគេផងដែរ(ខ.២,៨)។ គាត់បានប្រាប់ពួកគេថា “អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ…
Read article